2023-10-30 05:10
374

ភ្នំពេញ៖ «ការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការបច្ចុប្បន្នដែលមានស្រាប់ ការជម្រុញ និងដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យឆាប់រហ័ស សំដៅលើកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ កាត់បន្ថយភាពកកស្ទះនូវសំណុំរឿ ព្រោះមានសំណុំរឿងច្រើនពេកដែលប្រមូលផ្តុំនៅប្រព័ន្ធតុលាការ និងការដោះស្រាយភាពមិនប្រក្រីមួយចំនួននៅតាមតុលាការផងដែរ»

 ខាងលើនេះ ជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តទី១៣ ដែលគ្មានមីន។

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ការរៀបចំយន្តការនេះ យើងរៀបចំដល់ថ្នាក់អាជ្ញាធរជាតិ។ យើងមានកម្រិតអាជ្ញាធរយើងអាចរៀបចំត្រឹមតែគណៈកម្មការអន្តរក្រសួងធ្វើការ ប៉ុន្តែវិស័យអាទិភាព វិស័យគន្លឹះយើងត្រូវលើកទម្ងន់ លើកកាន់តែធ្ងន់ឱ្យដាវកាន់តែធំ ឱ្យកាន់តែមុតដើម្បីស្រាយបញ្ហាជូនប្រជាពលរដ្ឋ អញ្ចឹងការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានផលអ្វីខ្លះជួនប្រជាពលរដ្ឋ?

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អាជ្ញាធរជាតិដោះស្រាយវិវាទនេះ មិនមែនទៅជំនួសតុលាការទេ មិនទៅជំនួសប្រព័ន្ធយុត្តិធម៌ដែលមានស្រាប់ទេ គឺយើងដាក់បង្កើនហើយកន្លងទៅយើងធ្លាប់បានដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការច្រើនណាស់ ហើយនេះក៏ជាប្រពៃណីរបស់យើងដែរ ភាគច្រើនប្រជាពលរដ្ឋមួយចំនួនតែងតែរកមេឃុំ មេស្រុកឱ្យជួយសម្របសម្រួលហើយមុនទៅតុលាការ ឬមួយទៅរកអ្នកចាស់ទុំក្នុងភូមិឱ្យសម្របសម្រួលដោយមិនចាំបាច់ទៅដាក់ពាក្យ រកមេធាវី….ជួនកាលយូទៀតនៅតុលាការ។ អញ្ចឹងកន្លងមកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបានដើរតួនាទីច្រើនណាស់ក្នុងការដោះស្រាយបញ្ហា ជាពិសេសករណីរដ្ឋវេណី និងករណីផ្សេងៗទៀត ជម្លោះធម្មតាដែលមិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌ»

 សម្តេចអិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីក៏ជម្រុញការដោះស្រាយតាមក្រៅប្រព័ន្ធតុលាការនេះដែរ ហើយខ្ញុំបានដោះស្រាយករណីច្រើនណាស់ វិវាទជាច្រើនយើងមិនចាំបាច់ទៅដល់តុលាការ គឺត្រូវដោះស្រាយឈរលើ់គោលការណ៍ “ឈ្នះ-ឈ្នះ” តែម្តង។ សម្តេចធិបតីបានបន្ថែមថា «អញ្ចឹងផលប្រយោជន៍ដែលបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដៅស្រាយវិវាទរដ្ឋបវេណី វិវាទពាណិជ្ជកម្ម និងវិវាទផ្សេងៗទៀត តាមរយៈសម្រុះសម្រួលផ្សះផ្សារដោយផ្នែកលើកិច្ចព្រមព្រៀងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ឬភាគីវិវាទយលព្រមទទួលយកការសម្រុះសម្រួលផ្សះផ្សារ»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការបង្កើតយន្តការនេះ មិនមែនយន្តការបង្ខំឱ្យបងប្អូនឱ្យទៅទេ ពេលមានវិវាទបងប្អូនប្រជាពលរដ្ឋ អាចមានជម្រើសដែលមានស្រាប់ទៅតុលាការ រកចាស់ទុំ ឬអ្នកណាឱ្យជួយដោះស្រាយ ឬមួយទៀតពឹកផ្នែកទៅលើអាជ្ញាធរថ្មីនេះ អត់បង្ខំទេ មិនមែនមានន័យថា «អត់ទៅតុលាការបង្ខំឱ្យមកដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធអត់ទេ ជាជម្រើសរបស់បងប្អូនក្នុងការដោះស្រាយ»

 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ការបង្កើតឱ្យមានយន្តការនេះឡើងមាន ៣សំខាន់ៗ គឺ ទី១- ដើម្បីបង្ខិតសេវាដោះស្រាយវិវាទដែលមានភាពងាយស្រួលឆាប់រហ័យ មានប្រសិទ្ធភាពខ្ពស់ ឱទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយកាត់បន្ថយពេលវេលាក្នុងការដោះស្រាយមិនទុកឱទំនាស់រ៉ាំរ៉ៃ ដែលយើងខិតខំតាមរបៀបសម្របសម្រួលមានអ្វី មានភូមិ មេឃុំ មេស្រុកហៅដោះស្រាយទៅ, ទី២- ផ្តល់ឱ្យប្រជាពលរដ្ឋនូវយន្តការសម្របសម្រួលដោះស្រាយដោយវិវាទមួយប្រកបដោយបរិយាកាស សន្តិភាពនិយម ភាពសុខុដមរមនាក្នុងសង្គម គឺដោះស្រាយយកយន្តការ “ឈ្នះ-ឈ្នះ”  ដូចយន្តដោះស្រាយក្រៅប្រព័ន្ធដែលមានស្រាប់ ប៉ុន្តែអ្វីដែលពិសេសសម្រាប់យន្តការនេះ គឺរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រោះទំនាស់ដំណោះស្រាយរួចហើយក្នុងក្របខណ្ឌអាជ្ញធរថ្មីនេះ ត្រូវចាត់ទុកថាដោះស្រាយចប់រួចរាល់ជាស្ថាពរ ដោយមិនចាំបាច់ប្តឹងទៅតុលាការ ព្រោះកំណត់ហេតុដែលបញ្ចប់ដោយអាជ្ញាធរនេះ មានអទិភាពអនុវត្តន៍ដូចសាលក្រមស្ថាពររបស់តុលាការ»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «នៅពេលព្រះរាជក្រឹត្យនេះ ចូលជាធម្មមានហើយ អាជ្ញាធរនេះនឹងបង្កើតក្រុមការងារបសម្របសម្រួលវិវាទមួយចំនួនតាមការចាំបាច់ ហើយនឹងរៀបចំឱ្យមានក្រមចល័តឱ្យចុះទៅជួយដោះស្រាយនៅតាមមូលដ្ឋាន» កន្លងទៅរឿងខ្លះមានដាក់សារទៅខុទ្ទការល័យនៅក្រុងតាមខ្មៅ និងបានបញ្ជូនទៅឱ្យអភិបាលខេត្តដើម្បីពិនិត្យដោះស្រាយ ប៉ុន្តែឥឡូវមិនត្រឹមមានអាជ្ញាធរខេត្តដោះស្រាយទេ យើងមានក្រុមពិសេសមួយរាជរដ្ឋាភិបាលអាជ្ញាធរជាតិនេះនឹងចុះទៅជួយដោះស្រាយដោយសហការជាមួយយន្តការរបស់ខេត្ត តាមរយៈជួយសម្របសម្រួល បូកនិងផ្តល់សេវាបច្ចេកទេសឱ្យបងប្អូនជួនកាលនៅស្រុកអត់មានសេវាផ្លូវច្បាប់សម្រាប់ជួយផ្តល់មតិយោបលទេ អញ្ចឹងយន្តការនេះនឹងជួយផ្តល់ទៅស្រុកដើម្បីបំពេញការងារ មិនមែនទៅជំនួសស្រុកទេ៕