2023-11-02 12:11
288

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ក្នុងរយៈពេលខែកន្លងមកនេះ ចាប់តាំងពីមុនរហូតរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតយើងបានសិក្សាជាជំងហានៗ ក្នុងការកសាងផែនការដោយផ្នែកលើ [ភាពជាក់ស្តែងមិនមែនទ្រឹះស្តីនិយម] គឺចុះស្រាវជ្រាវជួបផ្ទាល់ សិក្សាផ្ទាល់ប្រមូលព័ត៌មានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងសហជីព កម្មករ-កម្មការិនី បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយវិស័យឯកជនផ្សេងៗ ថាមានអ្វីខខ្លះ? ដែលធ្លាប់អនុវត្តន៍ និងត្រូវបន្តអនុវត្តន៍បន្ថែមទៀត គ្រប់វិស័យទាំងអស់ អប់រំ សុខាភិបាល ឧស្សាហកម្ម ទេសចរណ៍ផ្សេងៗ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិត  ចំនួន   ១៨ ១៩០នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសស ចំនួន ២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ទី០២  ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ដំណាក់កាលនេះយើងត្រូវតែផ្សព្វផ្សាយគោលនយោបាយឱ្យទូលំទូលាយ ព្រោះការផ្សព្វផ្សាយវាសំនខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានភាពជឿជាក់ថារដ្ឋាភិបាលដែលពួកគាត់ខំទៅចូលរួមបោះឆ្នោតឱ្យកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅរដ្ឋាភិបាលមិននៅស្ងៀមទេ ដោយបានគិតគូរគូសវាស់ផែនទីកំណត់ទិសដៅតាមរយៈការដាក់ចេញគោលនយោបាយ ដើម្បីឱ្យបងប្អូនមានភាពជឿជាក់ និងភាពជាកស្តែងក្នុងរយៈពេល ២ខែកន្លងមកនេះបានអ្វីខ្លះ? និងបន្ទាប់ទៅនឹងមានយន្តការដើម្បីធ្វើបន្តឱ្យទៅដល់គោលដៅ។ ក្នុងរយៈពេលមួយអាណត្តិនេះខិតខំឱ្យទៅដល់គោលដៅដែលដាកចេញ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលមិនដូចអ្នកខ្លះអង្គុយវិភាគរកនឹកប្រធានបទជាច្រើនហើយវិភាគចុះវិភាគឡើងចេញតែខ្យល់ ប៉ុន្តែរាជរដ្ឋាភិបាលធ្វើគ្រប់វិស័យទាំងអស់ គ្រប់កិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបម្រើប្រជាពលរដ្ឋ»។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាលបាលបានដាក់ចេញនូវផែនការឆ្នាំ២០៥០ ឱ្យប្រទេសរបស់យើងកាន់តែរីកចំរើន ជាប្រទេសមានចំណូលខ្ពស់ អញ្ចឹងសួរថាការដំឡើងប្រាក់បៀវត្សន៍អតិបរិមាគ្រប់ឬទៅ? វាមិនទាន់់គ្រប់ទេ ប៉ុន្តែល្អទេ? ពិតជាល្អជាងមុនច្រើន! ដោយត្រូវអនុវត្តន៍ជាជំហានគីង្គក់ [ទឹកតក់ពេញបំពង់] ធ្វើយ៉ាងណាតាមដំណាក់កាលហើយទៅនៅប្រទេសណាក៏មិនទាន់គ្រប់គ្រាន់ដែរ សូម្បីសហរដ្ឋអាមេរិក ប្រាក់ខែអតិបរមា ៨ទៅ៩ដុល្លារ ដែលពីមុនត្រឹម៥ទៅ៦ដុល្លារ អញ្ចឹងឆ្នាំក្រោយៗទៀតនឹងបន្តដំឡើងជាបណ្តើរៗ ព្រោះតម្រូវការជីវភាពកាន់តែកើត តម្លៃទំនិញក៏កាន់តែកើត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់់ថា «សូមបងប្អូនទុកចិត្តចុះដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបន្តបម្រើប្រជាពលរដ្ឋនិងដឹកនាំប្រទេសជាតិអត់ខុសទេ»៕