2023-11-09 01:11
297

ភ្នំពេញ៖       នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញតេឡេក្រាមរបស់ជនខិលខូច បានបន្លំធ្វើជាតេឡេក្រាមរបស់សម្ដេច។

 សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់តាមបណ្ដាញសង្គមដូច្នេះថា «សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថា ពេលនេះមានជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំដូចមានរូបរាងខាងក្រោមនេះ»

 សូមជម្រាបថា កន្លងមកធ្លាប់កើតមានព័ត៌មាន ស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram ជាច្រើន តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Fake Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរសព្ទ SMS ដើម្បីឲ្យលោកអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក និងមានជនខិលខួចខ្លះយករូបថ្នាក់ដឹកនាំទៅបង្កើតគណនីក្លែង ដើម្បីធ្វើសកម្មភាពឆបោក និងប្រព្រឹត្តបទល្មើសផ្សេងៗ ដែលករណីបែបនេះ កើតមានជាញឹកញាប់ផងដែរអាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាព ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕