2023-11-15 05:11
276

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ «កន្លែងខ្លះមានគេស្រែកថាការអភិវឌ្ឍលប់ទន្លេធ្វើឱ្យប្រជាជនវេទនាក បើក្រឡេកមើលទៅពេលមុខ គឺតំបន់នេះបាក់ដីអស់រលីង ប៉ុន្តែពេលនេះ បានផុសឡើងវិញ ហើយនឹងគ្រោងធ្វើអគារមួយដែលមានតម្ពស់ខ្ពស់ជាងគេក្នុងតំបន់មានកម្ពស់ប្រមាណជា ៥០០ម៉ែត្រ សង្ឃឹមនឹងផុសនៅទីនេះមិនត្រឹមខ្ពស់ជាងគេក្នុងតំបន់នេះទេ គឺខ្ពស់ជាងគេនៅលើតំបន់ថែមទៀត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន មន្ត្រីរាជ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តំបន់នេះធ្លាប់លិចបាត់ឥឡូវជប់ឡើងវិញ និងបន្តិទៀតនឹងក្លាយេះានិមិត្តរូបនៃកម្ពុជាជួដល់សេដ្ឋកិច្ចផងដែរ និងសំខានបំផុតការអភិវឌ្ឍនៅទីនេះនឹងចូលរួមថែមទៀត ក្នុងការជំរុញការអភិវឌ្ឃឆ្ពោះទៅទិសខាងកើត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកថា កាលពីអំឡុងទស្សវត្សន៍ឆ្នាំ៨០-៩០ ផ្នែកខាងកើតមិនទាន់មានសកម្មភាពរីកចម្រើនប៉ុន្មានទេ នៅពេលស្ពានជ្រោយចង្វាយតភ្ជាប់ដំបូងបានរុញកំណើនសេដ្ឋកិច្ចនៅទីនោះ ស្ពានព្រែកភ្នៅ ស្ពានជ្រោយចង្វាយថ្មីខ្សែរទី២ ថែមមួយទៀត ឥឡូវសេដ្ឋកិច្ចខាងកើតទន្លេបណ្តោយផ្លូវជាតិលេខ៦ បានរីកចម្រើនខ្លាំង។ អញ្ចឹងការតភ្ជាប់ស្ពានកោះនរាមកកោះពេជ្រនាពេលនេះ រួមផ្សំនឹងការគ្រោងធ្វើការអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធមួយចំនួនទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «បច្ចុប្បន្នយើងមានស្ពានឆ្លងកាត់ទន្លេ ចំនួន ០៨ខ្សែរ និងគ្រោងសាងសង់ ០៣ខ្សែរថែមទៀត ជាពិសេសខ្សែរធំ គឺស្ពានតភ្ជាប់ពីអរីយក្សត្រទៅផ្សាររាត្រី (ផ្សារចាស់) ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានព្រែកប្រាដែលចរចារគ្រោងធ្វើឆាប់ៗនេះ និងស្ពានមេគង្គក្រោម ចាក់អង្រែលើមួយទៀតផងដែរ៕