2023-11-16 12:11
233

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសទីតាំងនេះ ដើម្បីសាងសង់ព្រលានយន្តហោះថ្មី ដោយផ្នែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ការអភិវឌ្ឍនៅទីនេះ គឺជានិមិត្តរូបរុញការងារពីរ «ការអភិវឌ្ឍ និងការអភិរក្ស» ត្រូវដើរទន្ទឹមគ្នា។

នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការអភិវឌ្ឍ គឺការកសាងហេដ្ឋារចនាសម័ន្ធទំនើប ដែលប្រលានយន្តហោះនៅទៅនេះយើងចាត់ទុកចាត់ទុកជាព្រលានយន្តទំនើប មិនត្រឹមតែអគារធំទេ ប៉ុន្តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់ទំនើប ហើយទទួលនូវការហោះហើរកាន់តែច្រើន»។ 

សម្តេចធិបតិនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ ពេលជាមួយគ្នាត្រូវការចាំបាច់នូវការថែរក្សាកេរដំណែលរបស់ដូនតាយើង ជាពិសេសទឹកដី ដែលហៅថា «ទឹកដីសៀមរាប-អង្គរ» គឺ ពោរពេញទៅដោយកេរដំណែលរប្បធម៌ ប្រវត្តិសាស្ត្រ ដែលកូនចៅជំនាន់ក្រោយត្រូវតែថែរក្សា។ ប្រសិនមានហានិភ័យសូម្បីត្រូវបន្តិចប៉ះពាល់អវិជ្ជមានដល់កេរដំណែល ក្នុងរយៈពេលវែងក៏ត្រូវចាត់វិធានការលប់បំបាត់នូវហានិភ័យ ព្រោះដើម្បីរក្សារាប់ពាន់ឆ្នាំទៅមុខទៀត ដើម្បីឲ្យកូនចៅជំនាន់ក្រោយ។

សម្ដេច មហាធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្ដែងនៅទីនេះ ព្រលានយន្តហោះចាស់ នៅក្បែរហ្នឹងប្រាសាទអង្គរវត្ត ហើយផ្លូវហោះហើរក៏នៅត្រង់ចាំពីលើ មានចម្ងាយប្រហែល ៥គីឡូជាងពីតំបន់អង្គរ ហានិភ័យដែលអ្នកបច្ចេកទេសវាយតម្លៃរាប់ឆ្នាំ មានដូចជា៖ «ទី១- រំញោចពីយន្តហោះហោះ, ទី២- ពាក់ព័ន្ធនឹងការបំពុលផ្សែងផ្សេងៗដែលអាចកើតមានលើប្រាសាទ»។

សម្តេចធិបតិនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ អញ្ចឹងទាមទានូវការចល័តព្រលានយន្តហោះនេះ គឺ៖ ទី១- ការថែរក្សាកេរដំណែល និងអភិរក្ស, ទី២- ពាក់ព័ន្ធការរៀបចំ និងពង្រឹងនូវលទ្ធផលភាព ដើម្បីព្យាករណ៍ឆ្លើយតបតម្រូវការចរាចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត់, ទី៣- ការពង្រីកហេដ្ឋារចននាសម្ព័ន្ធឲ្យកាន់តែទំនើបជួយសម្រួលក្នុងការបម្រើសេវា និងទី៤- ចក្ខុវិស័យក្នុងការពង្រឹងពាក់ព័ន្ធការហោះហើរ និងចក្ខុវិស័យការរីកក្នុងក្រុងទៅថ្ងៃអនាគត់៕