2023-11-16 01:11
209

សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ការបង្កើតឲ្យមានព្រលានយន្តហោះមួយដែលល្អ ទំនើបមិនមែនជាមោទនភាពរបស់យើងនោះទេ ភារកិច្ចត្រូវធ្វើយ៉ាងណាឲ្យព្រលាននេះមានតំណើរការ និងសម្រេចបានទិសដៅ, ធ្វើយ៉ាងម៉េចឲ្យព្រលានថ្មីនេះក្លាយជាចល័ករមួយលើកស្ទួយជីវភាពប្រជាពលរដ្ឋជំរុញសេដ្ឋកិច្ចកម្ពុជា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើយើងមិនវិនិយោគលើកហេដ្ឋារចនាសម្ព័ន្ធទោះបីក្នុងរូបភាព BOT ប្រើប្រាស់ថវិកាវិនិយោគឯកជនក៏ដោយ ប៉ុនែ្តជាសំណង់មួយបង្កើតទំហំសេដ្ឋកិច្ច និងជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ អញ្ចឹងគោលការណ៍ដើម្បីឲ្យព្រលានយន្តហោះដើរ និងឲ្យល្អ កិច្ចការដែលត្រូវយកចិត្តទុកដាក់បន្ថែម គឺ៖ 

ទី១- គឺការរៀបចំឲ្យមានការគ្រប់គ្រងឲ្យបានល្អ ធានាធ្វើយ៉ាងណាផ្តល់សេវាគ្រប់ប្រភេទ គ្រប់គ្រងជ្រោយនៅក្នុងប្រលាននេះមានដំណើរការដោយរលួន ត្រូវធ្វើយ៉ាងណាធានាការងារទាំងអស់ រួមទាំង ការធ្វើបដិសណ្ឋារកិច្ច, ការងារផ្ទល់សេវាកម្មផ្សេងៗ ទាំងខាងក្នុង និងខាងក្រៅ ដើម្បីឲ្យអ្នកដំណើរចងចាំនូវអនុសាស្សវីយ៍ល្អ មានភាពកក់ក្តៅ ទាល់តែមានការចូលរួម ទាំងផ្នែកឯក ផ្នែកវិនិយោគ និងស្ថាប័នរដ្ឋទាំងអស់ធ្វើយ៉ាងណាព្រលានយន្ដហោះនេះទៅជាកន្លែងបដិសណ្ឋារកិច្ចដ៏ល្អ។

សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ត្រង់ចំណុចនេះថា៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា បានរៀបចំនូវការអនុវត្តគម្រោងថ្មីមួយពាក់ព័ន្ធទៅនឹងការជួយសម្រួលនៅក្នុងការ៖ ១- ធ្វើឲ្យសាមញ្ញាភាពងាយស្រួលក្នុងការបំពេញទម្រង់ពាក់ព័ន្ធ Custem ដែលពីមុខមានច្រើនឥឡូវពង្រួមមកតែមួយ និង២- កាត់បន្ថយការប្រើក្រដាសទៅជាការប្រើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិក ហើយគម្រោងនេះធ្វើឲ្យចប់ចុងឆ្នាំ២០២៣ និងត្រូវអនុវត្តជាគម្រោងគំរូហើយនឹង Projects នៅព្រលានយន្តហោះសៀមរាបមុនគេនៅឆ្នាំ២០២៤។

ទី២- ការពង្រីងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីក្រុងសៀមរាបមកព្រលានយន្តហោះ កន្លងទៅមានការលើកឡើងថាវាឆ្ងាយណាស់ពីទីរួមខេត្ត ពិតណាស់វាប្រហែលជាង ៤០គីឡូម៉ែត្រ ប៉ុន្តែវាគ្មានអ្វីគួរឲ្យចំណែកទេនៅលើពិភព ដែលមានប្រលានយន្តហោះនៅឆ្ងាយទីក្រុង ទីប្រជុំជននោះ ចំងាយជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន គឺការតភ្ជាប់ពីព្រលានឆ្ពោះទៅទីក្រុង។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គោលការណ៍របស់រដ្ឋាភិបាលមានផែការពីរ គឺ ទី១- ការពង្រីកផ្លូវពីចំណុចប្រសព្វអក្សតេពីផ្លូវ ហាយវ៉េទៅដល់ទីរួមខេត្តជិត ២០គីឡូម៉ែត្រគ្រោងថវិកាប្រមាណ ៦០លានដុល្លារកំពុងចរចារ យត្រូវអនុវត្តនៅឆ្នាំក្រោយ និងត្រូវដោះស្រាយផលប៉ះពាល់ដោយពង្រីកចេញជា ៤និង៦គន្លង, ទី២- រៀបចំកំពុងចរចារយកក្រុមហ៊ុនវិនុយោគធ្វើរថយន្តភ្លើងធន់ស្រាលពីព្រលានទៅក្រុងតែម្តង»៕