2023-11-16 04:11
222

សៀមរាប៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំឭក និងជំរុញដល់អភិបាលខេត្តសៀមរាបត្រូវយកចិត្តទុកដាក់ត្រូវរៀចំធ្វើយ៉ាងណា ដើម្បីរៀបចំបរិស្ថានក្នុងខេត្ត ឲ្យមានសោភ័ណភាពល្អ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងសុវត្ថិភាព សន្តិសុខ នៅជុំវិញតំបន់ព្រលានយន្តហោះថ្មីនេះ ក៏ដូចក្នុងខេត្តធ្វើយ៉ាងណាឲ្យបានល្អ ធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជួនភ្ញៀវទរសចរណ៍។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី » នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ

 សម្តេចធិបតីបានលើកឡើងថា «រាជរដ្ឋាភិបាលបានចំណាយថវិកា ប្រមាណ ១៥០លានដុល្លារ រួចមកហើយក្នុងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ ដូច្នេះអភិបាលខេត្ត និងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បន្ថែមលើកិច្ចការងារបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងស្ថេរភាពឲ្យបានល្អប្រសើរ»

 សម្តេចមហា​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «បញ្ហាសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ គឺកក្តតាសំខាន់បំផុតសម្រាប់សង្គមទាំងមួល»