2023-11-16 05:11
368

ភ្នំពេញ៖      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចស្អែក ថ្ងៃសុក្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

សូមរំឭកថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយ សរុប ចំនួន ២៨២ មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ 

រីឯព្រឹត្តិការណ៍ ASEAN Para games លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយ សរុបចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាសចំនួន០៩ មេដាយប្រាក់ចំនួន១៨ និងមេដាយសំរឹទ្ធ ចំនួន៤៤។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រារព្វពិធីបើកជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានបំពាក់នូវភ្លើង LED ចម្រុះពណ៌ ការសម្តែងទស្សនីយភាព និងបាញ់កាំជ្រួច។ ចំពោះពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២នេះ នឹងត្រូវរៀបចំកម្មវិធីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕