2023-11-17 10:11
243

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ «ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ សិទ្ធសេរីភាព ក្នុងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធពេញលេញក្នុងការគោរពសាសនាផ្សេងៗដោយគ្មានការរើសអើងឡើយ»
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
   សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ រហូតដល់បច្ចប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើងមាន ប្រជាជនណាម្នាក់ ត្រូវធ្វើទុក្ខបុព្វនិញការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញការគោរពប្រតិបត្តិជំនឿសាសនាផ្សាងៗរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានធនាការពារក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃ ឬផ្តល់នូវសណ្តាប់ធ្នាប់សង្គម និង សន្តិសុខសាធារណៈយើងអាចនិយាយបានថា «មិនមានជម្លោះសាសនាកើតមានប្រទេសកម្ពុជានោះទេ»។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ នេះជាតថភាពមូយដែលជាមោទនភាពដែលប្រទេសជាច្រើនមិនអាចធានាបាននូវសុខដមរមនាកម្មសាសនា ដែលពេលខ្លះបង្កឲ្យមានការបែកបាក់រវាងប្រជាជនក្នុងសហគមន៍សាសនារហូតបង្កើតជាសង្គ្រាមធ្វើឲ្យមនុស្សរាប់រយរាប់ រាប់ពាន់នាក់ ឬរាប់ម៉ឺនត្រូវបានស្លាប់៕