2023-11-20 11:11
215

ភ្នំពេញ៖      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា មានប្រសាសន៍ថា នៅគ្រាដែលប្រទេសជាច្រើនលើពិភពលោកបានជួបប្រទះវិបត្តិស្បៀង នៅពេលរាតត្បាតដោយសារជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមរវាង រុស្ស៉ី-អ៊ុយក្រែន ជាដើមនោះ ប៉ុន្តែសម្រាប់កម្ពុជាធានាបាននូវសន្តិសុខស្បៀង។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា « អំឡុងពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ, កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានផលកសិកម្ម និងបាននាំចេញជាង ៦លានតោន ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២0២៣»

 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ផ្ទុយទៅវិញ ខណៈប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ [សន្ដិសុខស្បៀង] កម្ពុជាយើងមិនត្រឹមតែធានាបាននូវសន្ដិសុខស្បៀងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែយើងបាននាំចេញ នៃការផលិតកសិកម្មនាំចេញ ៦,២លានតោន ក្នុងរយៈពេល១០ខែ កន្លងមកនេះ»

 សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ការបញ្ចប់សង្គ្រាម និងការរំដោះដីកសិកម្មចេញពីគ្រាប់មីន, ការជំរុញគោលនយោបាយលើកទឹកចិត្តផ្សេងៗ, ការមិនយកពន្ធដី, ការមិនយកពន្ធសម្ភារផ្សេងៗក្នុងវិស័យកសិកម្ម និងការជួយអនុគ្រោះលើកទឹកចិត្តជាច្រើនរបស់រាជរដ្ឋាភិបាល បានដាក់ចេញ គឺបានផល»