2023-11-20 04:11
237

ភ្នំពេញ៖ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រដល់ផលិត ផលផលិតក្នុងស្រុកពិសេសផលិតផលកសិកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស។ បើផលិតហើយអត់មានទីផ្សារលក់យើងពិបាក អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង»

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាទៀតថា «នៅពេលដែលមានតម្រូវការច្រើន នោះការផ្គត់ផ្គង់ក៏ច្រើន ហើយក៏នឹងគិតអំពីសុខភាព គុណភាព និងតម្លៃផងដែរ។ ដូច្នេះ សូមជួយគាំទ្រផលិតផលកសិកម្ម និងផលិតផលនានា ដែលផលិតក្នុងស្រុកឲ្យបានច្រើន»