2023-11-21 03:11
307

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអិបតី ហ៊ុន ម៉ាណែត បានថ្លែងរំឭកនូវអភិក្រមថា «រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើឱ្យតាមមុខជំនាញ» ជារឿងដ៏សំខាន់ដែលយើងត្រូវធ្វើឱ្យស្របទៅតាមកាលៈទេសៈស្ថានភាពជាក់ស្តែង។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទីអង្គារ ទី២១ ខែវិច្ឆកា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញចុះជួបសំណោះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនកម្មករ-កម្មការិនី នយោជិត ជាង ១៨០,០០០នាក់ ក្នុងភូមិសាស្ត្រខណ្ឌកំបូង រាជធានីភ្នំពេញ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ១៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រសិនបើកកន្លែងហ្នឹងជាតំបន់សេដ្ឋកិច្ចលើវិស័យរោងចក្រកាត់ដេរច្រើនយើងត្រូវបណ្តុះបណ្តាលដោយផ្តោតលើវិស័យនោះ មិនត្រូវបណ្តុះបណ្តាលលើមុខជំនាញអ្វីផ្សេងឡើយ។ កន្លែងមានរោងចក្រដំឡើងរថយន្តត្រូវត្រៀមវគ្គបណ្តុះបណ្តាលដែលបម្រើឱ្យចំគោលដៅឧស្សាហកម្មបែបហ្នឹង»។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «កន្លែងណាមានតំបន់ទេសចរណ៍ច្រើន កសិកម្ម ត្រូវបណ្តុះបណ្តាលឱ្យស៊ីសង្វាក់គ្នាត្រូវរៀនឱ្យចប់ រៀនឱ្យចេះ អនុវត្តឱ្យបានច្រើនជាងទ្រឹស្តី»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហាពីរសំខាន់ណាស់សម្រាប់មនុស្ស គឺ «បញ្ហាសុខភាព និងសមត្ថភាព»