2023-11-26 02:11
255

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ចាប់ពីប្រទីបព្រះបរមរាជ្យវាំង ព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៍ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង ធម្មការ និងសាសនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវនុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួង រ៉ែ និងថាមពល ក្រសួងវប្បធម៍ និងវិចិត្រសិល្បះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួង បរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវះ ក្រសួង មុខងារសាធារណះ រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា សរុបចំនួន ២៩។ 

 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ បងប្អូន ពូមីង តាយាយនឹងបានទស្សនាចាប់ពីយប់ថ្ងៃស្អែក ហើយនឹងអាចទស្សនាការប្រណាំងទូកជាច្រើនគូរ រួមផ្សំនឹងកម្មវិធីកំសាន្តជាច្រើនទៀត ការតាំងលក់ផលិតផល ការសម្តែង ព្រមនឹងការប្រគំតន្ត្រីផងដែរ ដូចនេះសូមរីករាយទាំងអស់គ្នា ៕