2023-11-30 12:11
236

ចក្រកម្ពុជា បានលើកឡើងថា «ប៉ុន្មានឆ្នាំនេះរាជរដ្ឋាភិបាលរក្សាបាននូវតម្លៃអគ្គិសនី ព្រោះនៅជាច្រើនប្រទេសណាស់ សូម្បីប្រទេសជិតខាងរបស់យើងក៏តម្លើងថ្លៃអគ្គិសនីដែរ ប៉ុន្តែហេតុអ្វីនៅកម្ពុជាយើងមិនតម្លើងថ្លៃភ្លើង មិនតែប៉ុណ្ណោះថែមទាំងអាចធានាទម្លាក់តម្លៃបានមួយចំនួនទោះបីមិនបានច្រើនក៏ដោយជាការលើកទឹកចិត្ត ៣ខែ សម្រាប់វិស័យកសិកម្ម ឧស្សាហកម្មមួយចំនួន និងគ្រោងលើវិស័យទេសចរមួយចំនួនដើម្បីទម្លាក់តម្លៃជួយលើកទឹកចិត្ត»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប៉ុន្មានឆ្នាំនេះរដ្ឋអត់ចំណេញទេ លើវិស័យថាមពល រដ្ឋមានតែខាតបង់ ក្រៅពីការខាតឆ្នាំនេះ រដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១០០លានដុល្លារ សម្រាប់ឧប្ថម្ភទន់ដើម្បីទប់ថ្លៃភ្លើងឱ្យប្រជាពលរដ្ឋប្រើប្រាស់មានថ្លៃទាប ដូចជាជាង ៣០០ទៅជាង៦០០រៀលប៉ុណ្ណោះ គិតពីការផលិតវាមិនបានស្មើគ្នាទេ កន្លែងខ្លះទាប ប៉ុន្តែរដ្ឋសុខចិត្តខាត ដើម្បីឱ្យប្រជាពលរដ្ឋកន្លែងនោះបានថ្លៃភ្លើងថោក»

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «រដ្ឋាភិបាលកម្ពុជាបានឱ្យអាទិភាពពីរ គឺ គោលនយោបាយត្រឹមត្រូវគិតគូរពីប្រជាពលរដ្ឋសូម្បីតម្លៃអគ្គិសនីប្រទេសជាច្រើនឡើងថ្លៃគ្រប់គ្នា ប៉ុន្តែរដ្ឋសុខចិត្តខាតឱ្យតម្លៃភ្លើងថោក ដោយរដ្ឋាភិបាលមានគោលដៅធំពីរ ទី១- ជួយដល់ជីវភាពរបស់ប្រជាពរដ្ឋកុំឱ្យជួបការលំបាកក្នុងការចំណាយថ្លៃភ្លើងច្រើន និង ទី២- រក្សាលំនឹងស្ថេរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមវិស័យផ្សេងៗ សមិទ្ធផលទាំងនេះរដ្ឋាភិបាលមិនមែនសម្តែងទេធ្វើមែនទែនតែម្តង»

 សូមជម្រាបថា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកមកពីស្ទឹង ចំនួន ២ គឺ ស្ទឹងកែប និង ស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក ២ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាព សរុប ១៥០មេហ្គាវ៉ាត់៕