2023-11-30 04:11
220

កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសជាផ្លូវការថា «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា បានកំពុងជំរុញការបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅឃុំតាតៃលើ ជំនាប់ និងប្រឡាយ ដែលវិនិយោគទំហំទឹកប្រាក់ ជាង ៨០ម៉ឺនដុល្លារ ប្រវែងជាង ៣៣គីឡូម៉ែត ដើម្បីរុញអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋដែលរងចាំអស់រយៈ ៨ឆ្នាំកន្លងមកហើយ»

 ការប្រកាសជំរុញការតបណ្តាញអគ្គិសនីឱ្យចូលដល់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ឃុំតាតៃលើ ជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា  ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានកម្លាំងអានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «តាមពិតបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ត្រូវទទួលបានអគ្គិសនីប្រើប្រាស់តាំងពី ៨ឆ្នាំមុន ប៉ុន្តែនាពេលនោះ មានសកម្មជនបរិស្ថានមួយចំនួនដើរបំផុតបំផុលប្រកាសប្រាប់ប្រជាពលរដ្ឋថា បើមានការសាងងសង់ទំនប់វារីអគ្គិសនីមនេះឡើងនឹងបញ្ហាប៉ះពាល់ច្រើនដល់សហគមន៍ និងគ្រោះថ្នាក់ផ្សេងៗអញ្ចឹងមានប្រជាពលរដ្ឋខ្លះបានបដិសេធ ដូច្នេះក្នុងឆ្នាំ២០១៥ មិនបានសាងសង់ទេ ព្រោះពលរដ្ឋបានការបារម្ភច្រើន ដោយមានក្រុមយុវជនបរិស្ថាន រួមទាំងបរទេសទៀត ដើរប្រាប់ពលរដ្ឋកុំឱ្យទុកចិត្តរដ្ឋាភិបាល»

 ក្រោយពីការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាតករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការអំជំរុញការតបណ្តាញអគ្គិសនីទៅដល់ផ្ទះប្រជាពលរដ្ឋ ក្នុងឃុំតាតៃលើ ជំនាប់ និងប្រឡាយ បងប្អូនប្រជាពលរដ្ឋបានសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកករដ្ឋមន្ត្រីបានបញ្ជាក់ជូនប្រជាពលរដ្ឋថា «ការតបណ្តាញអគ្គិសនី ជូនប្រជាពរដ្ឋទាំង ៣ឃុំនេះឱ្យបានអគ្គិសនីប្រើប្រាស់ឱ្យបានមុនខែកុម្ភៈ ឆ្នាំ២០២៤យ៉ាងយូបំផុតមិនត្រូវរងចាំយូទៀតទេ ព្រោះរងចាំអស់រយៈពេលជា ៨ឆ្នាំកន្លងមកហើយ»