2023-12-05 11:12
211

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ពិភពលោកបានជួបប្រទះបញ្ហាផ្ទួនៗក្នុងរយៈពេលត្រឹម ០៤ឆ្នាំចុងក្រោយនេះ គឺទី១- បញ្ហាវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដល់សន្តិសុខសង្គម និងសុខភាព អាយុជីវិតប្រជាពលរដ្ឋ, ទី២- បញ្ហាបង្កឡើងដោយសង្គ្រាមនៅតំបន់អឺរ៉ុប រហូតឥឡូវរាលទៅដល់តំបន់មជ្ឈឹមបូពារ៌ និងតំបន់ផ្សេងៗទៀត សូម្បីតែក្នុងតំបន់អាស៊ានរបស់យើងក៏មាន ដូចជា នៅប្រទេសភូមាជាដើម»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ក្រៅពីបញ្ហាកូវីដ-១៩ និងសង្គ្រាម មានបញ្ហាប្រឈមអតិផរណាពិភពលោកក៏ប៉ះពាក់ដល់ប្រទេសកម្ពុជាដែរ ដោយសារសេដ្ឋកម្ពុជាបច្ចុប្បន្នមិនមែនជាសេដ្ឋកិច្ចដាចឯកកោ ដាច់ដោយដុំនោះទេ គឺយើងផ្សារភ្ជាប់សមាហរណកម្មជាមួយពិភពលោកអញ្ចឹងប៉ះពាល់ផ្ទាល់ដល់កម្ពុជាផងដែរ ក្នុងន័យនេះ ទាមទាឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុ ព្រោះរាជរដ្ឋាភិបាលជាគោលការណ៍ក្នុងស្មារតី «មិនទុកអ្នកណាម្នាក់ចោលដោយមិនយកចិត្តទុកដាក់នោះទេ» ក្នុងនោះ រាជរដ្ឋាភិបាលមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាពលរដ្ឋចោលទេ ប៉ុន្តែរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរសកម្ម ព្រោះក្នុងរយៈពេលជាង ៤០ឆ្នាំនេះប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិរហូតទៅដល់ការបង្រួមបង្រួមជាតិ និងការជួយដល់ប្រជាពរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កិច្ចការងារនេះរាជរដ្ឋាភិបាលត្រូវធ្វើជាប្រចាំហើយកន្លងទៅរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមបន្តបន្ទាប់ផងដែរ»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ នាថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ

សូមជម្រាបថា «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួន ០២ ក្រោមគោលនយោបាយ អាទិភាពទី៣ គឺ ការធ្វើស្ថាបតូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហនិភ័យក្នុងគ្រាមានវិបត្តិ និងគ្រាមានអាសន្នរបស់រាជរដ្ឋាភិបាល អណត្តិទី៧៕