2023-12-05 11:12
221

ភ្នំពេញ៖ «ក្នុងការប្តេជ្ញាចិត្តររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តគោលការណ៍ធ្វើយ៉ាងណាប្រព័ន្ធគាំពារសង្គមដែលផ្តល់ជូនប្រជាពលរដ្ឋ ត្រូវតែពង្រឹងដើម្បីឱកាន់តែមានប្រសិទ្ធភាព ធានាគុណភាព ប្រសិទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋ ដែលត្រូវការជំនួយសង្គម»។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតិ តំណាងអង្គទូតប្រចាំកម្ពុជា និងអង្គការជាដៃគូរផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «អាទិភាពគោលនយោបាយ ៦ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយអាទិភាពទី៣ ដែលរយើងដាក់ប្រកាសនាថ្ងៃនេះ ក៏ជាការប្រកាសចុងក្រោយក្នុងគោលនយោបាយ ៦ចំណុច និងវិធានគន្លឹង ៥ ដែលរៀបចំក្នុងគោលការណ៍ដើម្បីជំរុញនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ការធានារនូវកំណើនសេដ្ឋកិច្ច បង្កើនការងារ និងជាពិសេសធានានូវសមធម៌ មានន័យថា ផលប្រយោជន៍ដែលបានមកពីកំណើនសេដ្ឋកិច្ច ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវចែកទៅដល់ប្រជាពលរដ្ឋ ជាពិសេសអត្តរាគមន៍ផ្ទាល់ដល់អ្នកដែលចាំបាច់ អ្នកត្រូវការគ្រប់រូបភាពទាំងអស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការជួយវិស័យឯកជន ជួយដល់មន្ត្រីរាជកា កម្មក-កម្មការិនី នយោជិត និងកសិករ ហើយថ្ងៃនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ និងកម្មវិធីជាក់លាក់តែម្តង ដើម្បីអនុវត្តនូវគោលនយោបាយក្នុងការធ្វើស្ថាប័នតូបនីកម្មប្រព័ន្ធគាំពារសង្គម»៕