2023-12-05 01:12
251

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា «រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួសសង្គមក្នងកញ្ចប់គ្រួសារ ដែលត្រៀមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ គឺដើម្បីធានារនូវប្រសិទ្ធភាព ក្រោមការដឹកនាំប្រតិបត្តិករអនុវត្តតែមួយ ដើម្បីធានារបាននូវប្រសិទ្ធភាពក្នុងរយៈពេលវែង»។

ការប្រកាសបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាតករដ្ឋមន្ត្រី បានកោកសរសើរចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធាន ក្រសួងអតីយុទ្ធជន និងអតីយុវនិតិសម្បទា និងក្រសួង ស្ថាប័នជាសមាជិកក្រុមប្រឹក្សាជាតិ ដែលបានសហការគ្នារៀបចំឯកសារ គោលការណ៍ណែនាំទាំងពីរនេះ ព្រមទាំងរៀបចំរួចជាស្រេចនូវកម្មវិធីជាតិជំនួសសង្គមក្នងកញ្ចប់គ្រួសារ ដែលត្រៀមអនុវត្ត នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយត្រទ្រង់ជីវភាគគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពីកម្មវិធីឧប្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់។

សម្តេចធិបតីនាយកដ្ឋមន្ត្រី បានបញ្ជាក់ថា «ការរៀបចំកម្មវិធីកញ្ចប់គ្រួសារនេះ គឺដើម្បីធានារនូវប្រសិទ្ធភាព នៅក្រោមការដឹកនាំប្រតិបត្តិករអនុវត្តតែមួយ ដើម្បីធានារបាននូវប្រសិទ្ធភាពរយៈពេលវែង»។

សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា តាមរបាយការណ៍របស់ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនិតិសម្បទា បានរំលេចឱ្យឃើញនូវលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមនាពេលកន្លងមកដែលសម្រេចលទ្ធផលជាទីមោទនៈ ហើយបានផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំ និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម នាពេលខាងមុខ ជាពិសេសការប្រ់ប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អនុវត្តកម្មវិធីតែម្តង៕