2024-01-21 01:01
85

សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថាយ៉ាងហោចណាស់ក៏មានកម្មករចំនួន០២នាក់បានស្លាប់ភ្លាមៗនៅក្នុងអណ្តូងមួយកន្លែងខណៈកំពុងជីកយកទឹកប្រើប្រាស់ចំណែកម្នាក់ទៀតត្រូវបានគេជួយសង្គ្រោះទាន់ពេល ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំនុចក្រុមទី២១ ស្ថិតក្នុងភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
     តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១ឈ្មោះ         ម៉ែន សុខណា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទី ២ ឈ្មោះ ស្រី គល់ពិសី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាចំណែកម្នាក់ទៀតដែលរួចពីសេចក្តីស្លាប់មានឈ្មោះ ឆេង សុធា ភេទប្រុស អាយ២៣ឆ្នាំ ត្រូវបានក្រុមគ្រួសារជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។