2024-01-30 11:01
60

កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
   យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាអគ្គិសនីនេះធ្វើឱ្យខូចខាតឆេះផ្ទះជាន់ទី៣ ដែលមានទំហំ ០៨ម៉ែត្រ x ០៨ម៉ែត្រ ចំនួន០១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះក្បែរនោះ ចំនួន ១៣ខ្នងផងដែរ។
   ទោះបីយ៉ាងណាអគ្គីភ័យនេះក៏បានរលត់អស់ទៅវិញទាំងស្រុងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល នោះបន្ទាប់ពីសមត្ថកិច្ចជំនាញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើន  គ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះរួមមានរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៦ឡាន រថយន្តអគ្គិភ័យ៧១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន , រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន និងរថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡានផងដែរ។
ចំពោះមូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។