2023-04-27 04:04
857

កំពង់ចាម៖  នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត (ក.រ.ម) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះផ្សព្វផ្សាយ លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ហេង វណ្ណនី អភិបាលរងខេត្តតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរ អង្គភាព ស្ថាប័នពាក់ មន្ត្រីរាជការដែលមានការពាក់ព័ន្ធជាច្រើនរួបទៀត។

កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះមានគោលបំណងសំខាន់ៗ មួយចំនួន ដូចជា បង្ហាញពីលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានអនុវត្តនៅក្នុងឆ្នាំ២០២២ កន្លងមក ,ណែនាំឲ្យស្គាល់ពីតួនាទី ភារកិច្ច របស់ក្រុមលេខាធិការដ្ឋាន ក.រ.ម ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ដែលជាសេនាធិការផ្ទាល់ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានថ្នាក់ខេត្ត និងក្រុង ស្រុក និងបទបង្ហញពីទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដើម្បីរៀបចំឲ្យមានការឯកភាពគ្នា ទូទាំង២៥ រាជធានី ខេត្ត ងាយស្រួលដល់ ក្រុមលេខាធិការដ្ឋាន ក.រ.ម បូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។

លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានមានមតិស្វាគមន៍ និងបានរបាយការណ៍នានា និងបញ្ជាប្រឈមមួយចំនួនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអនុវត្តន៍ពេលកន្លងមក ទោះបីជាមានការជោគជ័យជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមខ្លះៗដែលត្រូវដោះស្រាយផងដែរ។

ឯកឧត្តម រាជ សុភទ្ទ ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត បានធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការងារដោយការទទួលខុសត្រូវ អនុវត្តបានតាមតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុក។ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និង គាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។ សហការដោះស្រាយបញ្ហាប្រឈម និង ការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕