2024-07-05 11:34
259

ភ្នំពេញ ៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិ                បាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ផងដែរ  ។

គោលបំណង នៃកិច្ចប្រជុំនេះផ្តោតសំខាន់ទី១. ពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តសកម្មភាពជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន ទី២. រៀបចំក្រុមការងារដែលមានក្នុងរចនាសម្ព័ន្ធនៃគម្រោង ដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រ នៅខេត្តកំពត និងបាត់ដំបង ដែលបានដាក់ឱ្យដំណើរសាកល្បងកន្លងមក។ ទន្ទឹមនឹងការអនុវត្តសាកល្បងប្រព័ន្ធ EMR នេះ មូលដ្ឋានសុខាភិបាល ត្រូវធ្វើការកត់ត្រាដោយដៃឱ្យបានត្រឹមត្រូវរាល់ការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន សម្រាប់ការផ្ទៀងផ្ទាត់ និងវាយតម្លៃនាពេលខាងមុខ។ទី៣. ផ្តល់លទ្ធភាពជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីដំណើរការអនុវត្តនីតិវិធីទិញបរិក្ខារពេទ្យ (ម៉ាស៊ីនវាស់សម្ពាធឈាម និងជួសជាតិស្ករ) សម្រាប់បែងចែកជូនមណ្ឌលសុខភាព និងត្រូវអនុវត្តការងារឱ្យបានឆាប់ទី៤. នាយកដ្ឋានការពារសុខភាព ត្រូវត្រៀមយន្តការ និងក្រុមការងារដើម្បីដំណើរការយុទ្ធនាការទូទាំងប្រទេសអំពីការអនុវត្តកម្មវិធីជំងឺមិនឆ្លងនេះ អំឡុងចុងខែកក្កដា ឬ ដើមខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។និងទី៥. ក្រុមការងារហិរញ្ញវត្ថុ លទ្ធកម្ម និងបច្ចេកទេស ត្រូវរៀបចំយន្តការជាក្រុម Telegram ដើម្បីងាយស្រួលទំនាក់ទំនង និងប្រមូល ផ្តល់ របាយការណ៍ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗក្នុងការអនុវត្ត។ ក្រុមការងារនេះ ត្រូវរៀបចំជាសេចក្តីណែនាំគន្លឹះខ្លីៗ និងមានទម្រង់ឯកសារសម្រាប់ការ             អនុវត្ត ជូនមន្ត្រីជំនាញទទួលបន្ទុកនៅតាមរាជធានី ខេត្ត

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិ            បាល ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាធានី ខេត្ត ទាំង២២ និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃគម្រោងផងដែរ។