ប្រធានាធិបតីអ៊ុយក្រែនគឺលោក Volodymyr Zelensky បាននិយាយថា លោកប្រាកដថាសង្គ្រាមជាមួយនឹងរុស្ស៊ីនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ នេះបន្ទាប់ពីលោកដូណាល់ ត្រាំ បានក្លាយទៅជាប្រធានាធិបតីអាមេរិកម្ដងទៀត។
ដូណាល់ ត្រាំ ក៏ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថា អាទិភាពរបស់លោកគឺការបញ្ចប់សង្គ្រាមដែលរុស្ស៊ីបានធ្វើការលុកលុយទៅលើអ៊ុយក្រែន ដែលសង្គ្រាមនេះចាប់ផ្ដើមឡើងតាំងពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ។
ដោយត្រាំបានធ្វើការអះអាងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វាប្រៀបដូចជាការបង្ហូរធនធានរបស់សហរដ្ឋអាមេរិកក្នុងទម្រង់ជាជំនួយយោធាទៅដល់ទីក្រុង Kyiv យ៉ាងដូច្នេះដែរ។ ព្រោះថាអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតទៅដល់អ៊ុយក្រែននៅក្នុងសង្គ្រាមដ៏ក្ដៅគគុករវាងរុស្ស៊ី និងអ៊ុយក្រែននេះ។
ក្នុងនោះផងដែរ Zelensky ក៏បានបន្ថែមថា “អ៊ុយក្រែន ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យសង្គ្រាមនេះបញ្ចប់នៅឆ្នាំក្រោយ ដោយវាជាការបញ្ចប់តាមរយៈមធ្យោបាយកាទូត”៕