ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដំណើការរយៈពេលជាង ១ឆ្នាំកន្លះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។
ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. រួមមាន ទី១៖ ចំនួន ២៦៨ គម្រោង ក្នុងឆ្នាំ២០២៣ កើនដល់ចំនួន ៤១៤ គម្រោង ឆ្នាំ២០២៤ ស្មើនឹងកើនឡើង ១៤៦ គម្រោងស្មើនឹង ៥៤%។
ទី២៖ ទុនវិនិយោគ ៤,៩២៧ លានដុល្លារ ឆ្នាំ២០២៣ កើនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣ លានដុល្លារស្មើនឹង ៤០%។
ក្នុងកិច្ចប្រជុំលើកដំបូងនេះ មានការចូលរួមពីថ្នាក់ដឹននាំក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងពាក់ព័ន្ធជាច្រើនផងដែរ៕