2024-12-31 14:03
35

ពេលនេះ តារាហូលីវូដដ៏ល្បី Angelina Jolie និង Brad Pitt បានឈានទៅដល់ដំណោះស្រាយលែងលះគ្នាដាច់ស្រាច់ហើយ បន្ទាប់ពីប្រើរយៈពេលរហូតដល់ទៅ ៨ ឆ្នាំ ដើម្បីធ្វើការផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ នេះបើតាមមេធាវីរបស់នាងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យបានដឹង។

បើតាមសារព័ត៌មាន Associated Press បានរាយការណ៍ថា មិនមានការអត្ថាធិប្បាយភ្លាមៗទេ ពីមេធាវីរបស់លោក Pitt  នៅពេលដែលពួកគេត្រូវបានគេទាក់ទងសុំការអត្ថាធិប្បាយពាក់ព័ន្ធជាមួយនឹងការលែងលះជាមួយនឹង Angelina Jolie ។

គួរបញ្ជាក់ផងដែរថា Angelina Jolie និងស្វាមីរបស់នាង បានរៀបការនៅឆ្នាំ ២០១៤ ហើយពួកគេទទួលបានចំណងដៃជាមួយគ្នាដោយមានកូន ៦ នាក់ហើយ។ 

ហើយចំពោះរឿងលែងលះ អ្នកស្រី Jolie បានដាក់ពាក្យលែងលះនៅឆ្នាំ ២០១៦ ដោយលើកឡើងពី "ភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន" ដោយរហូតមកដល់ពេលនេះការដាក់ពាក្យលែងលះរបស់អ្នកស្រីបានប្រើរយៈពេល ៨ឆ្នាំ មកហើយ ពោលគឺ ២០១៦-២០២៤ ។ 

ហើយគូស្នេហ៍មួយគូនេះត្រូវបានគេស្គាល់ថាជា "Brangelina" ដែលធ្វើឡើងដោយអ្នកគាំទ្រ ពួកគេបានជួបគ្នានៅក្នុងឈុតនៃខ្សែភាពយន្តឆ្នាំ ២០០៥ លោក ។

គួររំឭកថា នេះជាអាពាហ៍ពិពាហ៍លើកទីពីរហើយរបស់លោក Pitt និងលើកទីបីរបស់លោកស្រី Angelina Jolie។