2025-01-03 15:46
23

គុនខ្មែរ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ រវាងគុនខ្មែរ ប៉ះជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MSJ TV ក្រោមការសហការឧបត្ថម្ភ គាំទ្រដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាថ្មី ម្ដងទៀត ខណៈពាក្យថា “គ្រុឌគុនខ្មែរ” បានបណ្តែតខ្លួនឡើងយ៉ាងស្រស់ស្អាត នៅក្នុងកម្មវិធីប្រដាល់ សង្វៀន RANTAP NIGHT នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គួរជាទីមោទនៈ ។

ក្រោយពីបញ្ចប់ការប្រកួតរវាងគុនខ្មែរ ប៉ះជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ដែលជាការប្រកួតដណ្ដើមខ្សែ ក្រវាត់រហូតដល់ទៅ៣ខ្សែ អ្នកគាំទ្រគុនខ្មែរនៅទូទាំងប្រទេសកម្ពុជា បានសម្ដែងនូវការសាទរ ចំពោះ ការខិតខំប្រឹងប្រែងរុញច្រាន “គុនខ្មែរ” ឡើងដល់ឆាកអន្តរជាតិ តាមរយៈសកម្មភាពជាក់ស្ដែងរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយ មានសក្ដានុពលខ្លាំងលើវិស័យ កីឡា។ ការប្រកួតមិត្តភាពអន្តរជាតិដ៏អស្ចារ្យ ជាប្រវត្តិសាស្រ្តប្រចាំចុងឆ្នាំ២០២៤ នេះ គឺក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានឧបត្ថម្ភគាំទ្រ ក្នុងការបញ្ជូន និងផ្ដល់ឪកាសដល់កីឡាករគុនខ្មែរ៣រូប ចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅលើឆាកអន្តរជាតិ ពិតជាទទួល បាននូវផ្លែផ្កាគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង ក្រៅអំពីការបញ្ចេញសមត្ថភាពដ៏អង់អាចក្លាហ៊ានរបស់ក្រុមអ្នកចម្បាំងគុនខ្មែរទាំង៣រូប “គ្រុឌ” គឺជាផ្នែកមួយ ដើរតួយ៉ាងសំខាន់ ក្នុងការបង្ហាញ “គុនខ្មែរ” ទៅកាន់បរទេសបានស្គាល់ នៅក្នុង មហាព្រឹត្តិការណ៍ RANTAP NIGHT ដែលបានធ្វើឡើងដោយម្ចាស់ផ្ទះម៉ាឡេស៊ី ខណៈអាវ ដែល មានស្លាកសញ្ញា“គ្រុឌគុនខ្មែរ” ទាំងកីឡាករ និងមន្រ្តីពាក់ព័ន្ធរបស់ប្រទេសម៉ាឡេស៊ី បាននាំគ្នាចាប់ យកមកពាក់ ចូលរួមក្នុងកម្មវិធី ប្រកបទៅដោយស្នាមញញឹម ទាំងនេះសបញ្ជាក់ឲ្យឃើញថា “គុនខ្មែរ” ដែលជាក្បាច់គុណបន្សល់ទុកពីដូនតាខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។ជាងនេះទៀតក្រៅពីម្ចាស់ផ្ទះម៉ាឡេស៊ី ចាប់អារម្មណ៍ខ្លាំង មកលើអាវ គ្រុឌគុនខ្មែរ ដែលបានរចនាបង្ហាញពំពីសិល្បៈ ក្បាច់ គុនបុរាណខ្មែរដ៏ស្រស់ស្អាត ក៏សង្កេតឃើញថា ស្លាយទូរទស្សន៍ (ផ្ទាំងLED) និងសង្វៀន RENTAP NIGHT ក៏មានពាក្យ “គ្រុឌគុនខ្មែរ” បានបង្ហាញចែកជូនទៅ កាន់អ្នក ចូលរួមទស្សនាផ្ទាល់ ហើយក៏មាននូវការបង្ហាញអំពី ផលិត ផលរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅលើតុគណៈធិបតី ផងដែរ។ ទាំងអស់នេះ គឺបានបង្ហាញឲ្យឃើញថា បើទោះ បីជា កម្មវិធីប្រដាល់នៅលើសង្វៀន RENTAP NIGHT ជាកម្មវិធី រៀបចំដោយម្ចាស់ផ្ទះម៉ាឡេស៊ី ពិតមែន ប៉ុន្តែ សម្រាប់វត្តមានគុនខ្មែរ ដែលជាភ្ញៀវចូលរួម ពិតជាមាន ការ ទទួលស្វាគមន៍ និងឲ្យតម្លៃ ខ្ពស់បំផុត ស្មើមុខស្មើមាត់ទៅនឹងម្ចាស់ផ្ទះផងដែរ។                                                        តាមរយៈរូបភាពទាំងអស់នេះ គឺកើតចេញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ដែលមានលោក បណ្ឌិត ម៉េង សុភ័ណ្ឌ ជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយកស្ថានីយ ទូរទស្សន៍ អឹម អេស ជេ ធីវី បានចាប់ដៃគូជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យ៉ាងស្អិតល្មួត ក្នុងការលើក ស្ទួយវិស័យ កីឡាប្រដាល់គុនខ្មែរ ឲ្យឡើងទៅដល់លើឆាកអន្តរជាតិ និងបន្តពង្រីកវិសាលភាពក្បាច់គុន បុរាណខ្មែរមួយនេះ រីកសាយភាយទូទាំងសកលលោកទៀតផង។ 

គួរជម្រាបជូនថា បេសកកម្មក្នុង ការផ្សព្វ ផ្សាយគុនខ្មែរ បន្តទៅមុខ ទៀត ចាប់ពីដើមឆ្នាំ២០២៥ នេះ តទៅស្ថានីយទូរទស្សន៍ អឹម អេស ជេ ធីវី ដែលមានលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ជាអគ្គនាយក និងចាប់ ដៃជាមួយនឹងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការនាំយកគុនខ្មែរ ចេញទៅបញ្ចេញសមត្ថភាពតាមបណ្ដា ប្រទេសជាច្រើនទៀត ទូទាំងតំបន់អាស៊ី និងទ្វីបអ៊ឺរ៉ុប បន្តបន្ទាប់ទៀត ដែលរួមមាន៖ ប្រទេសឡាវ, ប្រទេសវៀតណាម, ប្រទេសម៉ាឡេស៊ី, ប្រទេសកាណាដា, សហរដ្ឋអាមេរិក, ជាដើម។ 

ក្រោមស្មារតីខ្មែរតែមួយ” រួមគ្នាចូលរួមលើកស្ទួយគុនខ្មែរ សូមកុំភ្លេចជួយគាំទ្រផលិតផល របស់ក្រុម ហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីជាកម្លាំងចលករមួយជួយឱ្យវិស័យគុនខ្មែរ រីកសាយភាយទូទាំងសកលលោក។ គ្រុឌ លើកស្ទួយជួយគុនខ្មែរ ថែរក្សារអត្តសញ្ញាណជាតិ។ គ្រុឌ លើកស្ទួយជួយគុនខ្មែរ ឡើងសល់ឆាក អន្តរជាតិ។ គាំទ្រគុនខ្មែរ ជាមួយ “គ្រុឌ” ៕