2025-01-08 11:24
53

រាជធានីភ្នំពេញ ៖ កូនប្រុសម្ចាស់ផ្ទះជួលម្នាក់បានចេញទៅធ្វើការ ហើយពេលទៅដល់ក្នុងរោងចក្រអត់ឃើញបុរសម្នាក់ដែលជាអ្នកជួលផ្ទះរបស់ខ្លួនទៅធ្វើការក៏បានខលរក ប៉ុន្តែខលចូលច្រើនដងអត់លើកសោះ ទើបខលទៅកាន់ឪពុករបស់ខ្លួនឲ្យទៅជួយហៅឲ្យ ។ពេលនោះឪពុកក៏បានទៅហៅបុរសអ្នកជួលបន្ទប់នោះ ប៉ុន្តែហៅផងគោះទ្វារផង ច្រើនដងអត់ឆ្លើយសោះ ទើបយកពូថៅវាយបំបែកកញ្ចក់ទ្វារបន្ទប់ លូកដៃទាញគន្លឹះបើកចូលទៅមើល ឃើញបុរសអ្នកជួលផ្ទះរបស់គាត់ម្នាក់នោះដេកស្លាប់រឹងបាត់ទៅហើយ ។ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលដែលមានទីតាំង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលដេកស្លាប់ខាងលើនោះ ឈ្មោះយ៉ា ជា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ។

ម្ចាស់ផ្ទះជួលខាងលើបានប្រាប់ឲ្យដឹងថា បុរសឈ្មោះយ៉ា ជា នេះបានទៅជួលបន្ទប់របស់គាត់ស្នាក់នៅតែម្នាក់ឯងទេ ហើយធ្វើការោងចក្រកាត់ដេរមួយកន្លែងជាមួយ និងកូនប្រុសរបស់គាត់(ម្ចាស់ផ្ទះជួល) ដែរ ។ កន្លងមកតែតែចេញទៅធ្វើការជាមួយគ្នាទៀតផង ប៉ុន្តែនៅព្រឹកថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានទៅដល់រោងចក្រមុន ហើយបាត់អត់ឃើញបុរសរងគ្រោះទៅធ្វើការដូចសព្វមួយដងឡើយ ហើយកូនប្រុសគាត់ក៏បានខលរកបុរសនោះ ដើម្បីហៅឲ្យទៅធ្វើការ ប៉ុន្តែខលចូលច្រើនដងហើយបុរសរងគ្រោះអត់លើកសោះ ។ម្ចាស់ផ្ទះជួលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកកូនប្រុសរបស់គាត់ក៏បានខលពឹងគាត់ឲ្យទៅជួយដាស់បុរសនោះឲ្យទៅធ្វើការផង ដោយពុំដឹងថា បុរសរងគ្រោះស្លា.ប់នោះទេ គឺស្មានថា ដេកលក់ តែប៉ុណ្ណោះ ។ ពេលនោះគាត់ក៏បានដើរទៅស្រែកហៅផង និងគោះទ្វារផងជាច្រើនដង ប៉ុន្តែអត់ឮបុរសរងគ្រោះខាងលើឆ្លើយតបសោះ គឺស្ងាត់ឈឹងដូចចោរលួចតែម្ដង ជាហេតុធ្វើឲ្យគាត់មានការសង្ស័យថាប្រាកដជាមានបញ្ហាហើយ ។

ប្រភពខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងបន្ថែមថា គាត់ក៏បានយកទួនណាវីសទៅដោះស៊ុមកញ្ចក់ទ្វារបន្ទប់ចេញ ក្នុងបំណងលូកដៃទៅទាញគន្លឹះពីខាងក្នុង ដើម្បីបើកទ្វារចូលទៅមើលឲ្យដឹង និងឃើញច្បាស់ថាតើមានរឿងអ្វីទើបស្រែកហៅផង និងគោះទ្វារផងអត់ឮបុរសនោះឆ្លើយបែបនេះ ។ ប៉ុន្តែប្រើរយៈពេលយូរដោះស៊ុមកញ្ចក់ទ្វារនោះអត់បានសោះ បន្ទាប់មកគាត់ក៏យកពូថៅទៅវា.យបំបែកកញ្ចក់ទ្វារតែម្ដង ទើបអាចលូកដៃទាញដកគន្លឹះទ្វារបាន ហើយបើកទ្វារបន្ទប់ចូលទៅ ស្រាប់តែឃើញជនរងគ្រោះដេកស្លា.ប់រឹងបាត់ទៅហើយ ។គាត់បានបញ្ជាក់ថា គ្មានរណាបានពុំដឹងថា បុរសរងគ្រោះរូបនោះស្លា.ប់តាំងពីពេលណាមកទេ ពិតជាមិននឹកស្មានដល់ឡើយ ហើយក៏ពុំដឹងថាស្លា.ប់ដោយសារតែមូលហេតុអ្វីទេ បន្ទាប់មកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិត្យមើល ។

ជំហានដំបូងនគរបាលបានសង្ស័យថា ជនរងគ្រោះស្លា.ប់ដោយជំងឺខ្យល់គ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅធ្វើកោសល្យវិច្ច័យ ៕