ពោធិ៍សាត់៖ ពិតជាឱ្យរន្ធត់បំផុត ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Vigo របស់អភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បើកបរក្នុងល្បឿលឿន បុកម៉ូតូ ០១ គ្រឿង ពេញមួយួមហឹង បណ្តាមនុស្ស ចំនួន ០៣ នាក់ មានឪពុក ម្តាយ និងកូនស្រីអាយុ ៣ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសស្រាល។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៤៥នាទី រសៀលថ្ងៃទី០៧ មករា ឆ្នាំ២០២៥ ស្ថិតលើកំណាត់ផ្លូវក្រួសក្រហម ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឱ្យដឹងថា សោកនាដកម្មនេះ គ្រោះថ្នាក់ចរារណ៍នេះ កើតឡើងរវាង រថយន្ដ ០១ គ្រឿង ម៉ាក Toyota VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2C-9699 បើកបរដោយ ឈ្មោះ តាន់ មេសា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង បុកជាមួយម៉ូតូ ម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-1400 ក្នុងទិសដៅបញ្ច្រាសគ្នា មានឌុបគ្នា សរុបចំនួន ០៤ នាក់ ប្តី-ប្រពន្ធ និងកូនស្រី២នាក់ទៀត។ តាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត រួមមាន៖ ទី១- ឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ ៣១ឆ្នាំ (ជាប្ដី), ២- ឈ្មោះ ហេង គឹមឡេង ភេទស្រី អាយុ ២៧ឆ្នាំ (ជាប្រពន្ធ) និង ទិ៣- ឈ្មោះ ផុន ផអ៊ី ភេទស្រី អាយុ ០៥ឆ្នាំ(ជាកូ)។ ចំណែកកូនស្រីម្នាក់ទៀត អាយុ ០៣ឆ្នាំ រងរបួសស្រាល។ ពួកគេរស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមប្រពភព័ត៌មាន បានបង្ហើបឱ្យដឹងថា រថយន្តដែលបុកជាមួយម៉ូតូរងគ្រោះ ជាកម្មសិទ្ធកម្មរបស់លោកភិបាលរងខេត្តពោធិ៍សាត់ម្នាក់ ប៉ុន្តែលោកមិនមែនអ្នកបើកបរនោះទេ។ បន្ទាប់ពីហេតុតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចណ៍ឃាត់ ដើម្បីយកទៅសាកសួរតាមនិតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្ដាំ គួបផ្សំផ្លូវកោង និងដីហុយពិបាកមើលផ្លូវ។ សាកសពជនរងគ្រោះទាំង៣នាក់ ប្តី-ប្រពន្ធ និងកូន ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯក្មេងស្រីអាយុ០៣ឆ្នាំ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកថវិកា ចំនួន ១០ លានរៀល និងអង្ករ ២០០ គីឡូក្រាម ទៅចូលរួមបុណ្យសពជនរងគ្រោះទាំង៣នាក់ នៅឯគេហដ្ឋាននៃសព និងបានសន្យាជួយផ្គត់ផ្គង់កូនស្រីច្បង អាយុ១២ឆ្នាំ ឲ្យបានរៀនសូត្របន្តផងដែរ។ បច្ចុប្បន្ន វត្ថុតាង និងអ្នកបើកបររថយន្ដបានធ្វើការឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕