ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឱ្យដឹងថា៖ «សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ»។
ការប្រុងប្រយ័ត្ន លោក គីម រិទ្ធី បានប្រាប់ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ត្រូវពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ផឹកទឹកក្តៅឱ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
លោក គីម រិទ្ធ បានបញ្ជាក់ជូនដល់ពលរដ្ឋរបស់ខ្លួនថា៖ «សូមបងប្អូនជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រលាញ់ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព»៕