2023-05-31 10:05
423

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលនេះយើងពិតជាឈរលើជំហរដ៏ត្រឹមត្រូវ ដូចដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង គឺ "យកស្ករត្នោតខ្ចប់ស្ករត្នោត" មានន័យថា យើងយកចំណូលបានរាជធានីភ្នំពេញ មកអភិវឌ្ឃន៍រាធានីភ្នំពេញតែម្តង។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តន៍គោលជំហរ "យកស្ករត្នោតខ្ចប់ស្ករត្នោត" មានន័យថា យើងចំណូលពីទីក្រុងដើម្បីអភិវឌ្ឃន៍ទីក្រុង។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ជាក់ស្តែងដូចនៅទីនេះ យើងទទួលបានចំណូលពីដីធ្លី និងវិស័យអចនទ្រព្យដើម្បីអភិវឌ្ឃន៍នៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កន្លងមកក្រោមពាក្យស្លោកថា "កីឡារស់ក្រោមម្លប់សន្តិភាព" ប៉ុន្តែមិនមែនសម្រាប់តែកីឡាមួយមុខទេ គឺអ្វីៗទាំងអស់កើតឡើងក្រោមម្លប់សន្តិភាពដូចគ្នា៕