2023-06-01 11:06
480


កំពង់ធំ៖    លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានថ្លែងថា «យើងត្រូវនាំគ្នាលប់បំបាត់ភាពអសកម្មឱ្យអស់ ដើម្បីឱ្យច្រើនជាង ៧០% ឱ្យប្រជាពលរដ្ឋកាន់តែគាំទ្រ»។


លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត់ បានថ្លែងថា «រហូតមកដល់ម៉ោងនេះ យើងបាន ៧០% ដោយសារភាពសកម្មរបស់គណបក្សប្រជាជនកម្ពុជា នៅសល់ភាពអសកម្មខ្លះលប់បំបាត់ឱ្យអស់ដើម្បីឱ្យបានច្រើនជាង ៧០% ឱ្យប្រជាពលរដ្ឋកាន់តែគាំទ្រ»។ លោកបណ្ឌិតបានបន្តទៀតថា «គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ខំប្រឹងណាស់ រាប់ទាំងមន្ត្រីរាប់ម៉ឺននាក់ខិតខំធ្វើបំពើល្អ ប៉ុន្តែមានមនុស្សមួយក្តាប់តូចបំផ្លាញ ដូច្នេះបើស្មោះត្រង់បក្សមិនចាំបាច់ធ្វើអ្វីក៏បានដែរ កុំឱ្យតែធ្វើអំពើអវិជ្ជមានប៉ះប្រជាពលរដ្ឋបានហើយ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ចែវទូកជាមួយគ្នា បើទូកទៅលើឿន សូមកុំយកជើងរាទឹក ដាក់ជើងក្នុងទូកជីះទៅជាមួយគ្នាដោយមិនបាច់ជួយចែវក៏បានដែរ»។ លោកបណ្ឌិតបន្តថា «មន្ត្រីគណបក្សនាំគ្នាចុះមកធ្វើជាប់ជាប្រចាំ និងជួយជាប្រចាំច្រើនណាស់បំរើប្រជាពលរដ្ឋ តាមទិសដៅរបស់គណបក្សដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំគណបក្សថ្នាក់ជាតិ អញ្ចឹងបើមានមន្ត្រីបក្សប៉ុន្មាននាក់ឱ្យប៉ះពាល់ដល់ ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ សូមកុំខឹងបក្សត្រូវចូលរួមជាមួយគ្នាកែលម្អមន្ត្រីហ្នឹង»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត់ បានបញ្ជាក់ថា «សូមលោកតា លោកយាយ ប្រជាពលរដ្ឋមើលព្រៃទាំងមូល ថាគណបក្សប្រជាជនដែលដឹកនាំប្រទេសរហូតដល់ម៉ោងនេះ បានបំរើប្រជាពលរដ្ឋច្រើនណាស់ បើមានខុសឆ្នងខ្លះសូមមានការយោបយល់ ហើយសូមជឿជាក់ចុះដរាមណាគណបក្សប្រជាជនកម្ពុជា សម្តេចតេជោនៅដឹកនាំមិនធ្វើដាក់គោលនយោបាយបំផ្លាញប្រជាពលរដ្ឋ មានតែធ្វើធអ្វីៗដើម្បីជួយប្រជាពលរដ្ឋ»៕