2023-06-01 11:06
611

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវសារនយោបាយមួយ ដើម្បីប្រដៅក្រុមគណបក្សប្រឆាំងនៅឯបរទេសឱ្យភ្លឺភ្នែក និងប្រដៅក្រុមជ្រុលនិយមទាំងនោះថាកុំឱ្យល្ងង់ខ្លាំងពេក។


សម្តេចតេជោ ហ៊ុន សែន បានសរសេរសារ នយោបាយយ៉ាងដូច្នេះថា «ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលតអះអាងថា មានមនុស្សនៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថា នោះ គឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ា ,អេង ឆៃអ៊ាង ,ម៉ួ សុខហួ ,ឡុង រី ,ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមទៀតថា «អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល់មែនទេ?អស់លោក និងលោកស្រី មានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថាជាល្បិចចារកម្មអត់ស្រម៉ោលរបស់ ហ៊ុន សែន នោះឡើយ។ ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំ នៅជាមួយអស់លោក ដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិត នៃការចារកម្មឥតស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។ នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសល ឲ្យធ្វើឃាត ហ៊ុន សែន ដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ»៕ សូមស្តាប់សម្លេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ