2025-08-21 12:33
57

ថៃ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃ កំពុងព្យួរតំណែង លោកស្រី ផែថងថាន បានបង្ហាញខ្លួន នៅចំពោះមុខតុលាការធម្មនុញ្ញថៃ ដើម្បីចូលរួមសវនាការក្នុងសំណុំរឿងសារសំឡេងបែកធ្លាយជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ 
ការបង្ហាញខ្លួនរបស់លោកស្រី ផែថងថាន នៅក្នុងសវនាការនាថ្ងៃនេះ គឺដើម្បីការពារខ្លួនក្នុងសំណុំរឿងក្តីខាងលើ ខណៈសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ អាចនឹងដកហូតតំណែងរបស់លោកស្រីជាផ្លូវការ ឬអត់ នឹងត្រូវប្រកាសនៅនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ។
ជាការកត់សម្គាល់ការបើកសាវនាការរបស់តុលាការធម្មនុញ្ញថៃ គឺចំថ្ងៃខួបកំណើតរបស់លោកស្រី ផែ ថងថាន អតីនាយករដ្ឋមន្រ្តីថៃ កំពុងព្យួរតំណែងរូបនេះតែម្តង។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ តុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៧ទល់នឹង២សំឡេង សម្រេចព្យួរលោកស្រី ផែថងថាន ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទជាមួយសម្ដេច ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា៕