2025-09-26 16:38
107

រុស្ស៉ី៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញា ២០២៥នេះថា ប្រទេសរុស្ស៊ីបានបាត់បង់កងទ័ពប្រហែល ១,១០៦,៤៣០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមឈ្លានពានបើកការវាយលុកលុយពេញលក្ខណៈរបស់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២  បើតាម Kyiv Independent  ។ 

ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ២០២៥នេះ រុស្ស៊ីបានបាត់បង់កងទ័ពចំនួន 940 នាក់ បន្ថែមទៀតនៅជួរមុខ។  កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានបំផ្លាញរថក្រោះ និងកាំភ្លើងធំរបស់រុស្ស៊ីផងដែរ នេះបើយោងតាមអគ្គសេនាធិការអ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ប្រទេសរុស្ស៊ីពីទំហំនៃការបាត់បង់ និងខូចខាតសរុបចាប់ពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 ដល់ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2025 ត្រូវបានប៉ាន់ប្រមាណថា ៖
១. រថក្រោះចំនួន 11,203 គ្រឿង,
២. រថពាសដែកចំនួន 23,287 គ្រឿង
៣ ,  យានជំនិះផ្ទុក ប្រេងឥន្ធនៈ 62,818 គ្រឿង
៤ ,  ប្រព័ន្ធកាំភ្លើងធំចំនួន 33,147 គ្រឿង
៥, ប្រព័ន្ធរ៉ុក្កែតចំនួន 1,501 គ្រឿង
៦,  ប្រព័ន្ធការពារដែនអាកាសចំនួន 1,222 គ្រឿង
៧,  យន្តហោះចំនួន 427 គ្រឿង
៨, ឧទ្ធម្ភាគចក្រចំនួន ៣៤៥ គ្រឿង 
៩, យន្តហោះគ្មានមនុស្សបើក 63,569 គ្រឿង
១០, នាវាចម្បាំង២៨ គ្រឿង 
១១ ,  នាវាមុជទឹកចំនួន1
១២,  ឧបករណ៍ពិសេស 3,975  និង១៣. មីស៊ីល Cruise ចំនួន 3,747 នេះបើតាមរបាយការណ៍របស់ RBC ៕