2026-03-04 12:57
13

នៅថ្ងៃ ពុធ ទី ០៤ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូ ត្រូវជួបគ្នាជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។ 
គូទី ១ ក្រុម កងយោធពលខេមរភូមិន្ទ នឹងត្រូវបើកទ្វាកីឡដ្ឋានស្តាតចាស់របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ បឹងកេត។ ចំណែកមួយគូទៀត ក្រុម ណាហ្គាវើលដ៍ ត្រូវបើកទ្វាកីឡដ្ឋាន កំពង់ស្ពឺ របស់ខ្លួនទទួលស្វាគមន៍ក្រុម វិសាខា វេលាម៉ោង ៦ ល្ងាចដូចគ្នា។
គួរបញ្ជាក់ផងដែរ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់ទៅចំនួន ២ គូរួចហើយកាលពីសប្តាហ៍មុន ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្រោមថ្វីជើងក្រុម គិរីវង្សសុខសែនជ័យ ១-២។ ចំណែក ភ្នំពេញក្រោន បានស្មើក្រុម អាយអេសអាយ ដង្កោរសែនជ័យ ២-២។