2026-03-04 15:09
12

ជំនួបកំណត់ត្រាប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជានៅក្នុងកម្រិតទ្វីបដ៏មានមោទនកភាព ដោយក្រុមខ្លាំង ២ តំណាងឲ្យកម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អមុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោនពាន AFC Challenge League ថ្ងៃស្អែកនេះ។ 

យើងដឹងហើយថាក្រុមដែលប្រកួតគឺជាក្រុមខ្លាំងដែលបច្ចុប្បន្នកំពុងតែឈរនៅចំណាត់ថ្នាក់លេខ១និងលេខ២លើកកំពូលតារាងលីគកម្ពុជា មិនថានៅក្នុងពានលីគឬក៏ពានសម្តេចគឺសុទ្ធតែខ្លាំង ឥឡូវចូលមកដល់ពានកម្រិតទ្វីបអាស៊ី ហើយពាននេះគឺជាពានកម្រិតទី៣ តែគឺជាពានមួយដ៏ធំសម្រាប់ប្រទេសយើង។ 

គួរបញ្ជាក់ជាថ្មី ថា ក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងត្រូវជួបគ្នា ក្នុងវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ២ ជើង ដោយជើងទី ១ ធ្វើនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃទី ៥ ខែ មីនា ឆ្នាំ​២០២៦ នាវេលាម៉ោង​៧និង០០នាទីយប់។