2023-09-01 18:13
587

បាងកក៖  អតីតនាយករដ្ឋីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈ ៨ឆ្នាំនោះ ព្រះមហា ក្ស ត្រ ថៃ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ ការលើកលែងទោសពី  មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP  នៅថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

    មហាសេដ្ឋីជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានវ័យប្រមាណ ៧៤ឆ្នាំ បានដាក់ពាក្យសុំការលើកលែងទោសពីព្រះមហាក្សត្រជុំវិញ ដិយសារស្ថានភាពនៃជំងឺប្រចាំកាយ។ មហាសេដ្ឋី និងអតីតមេដឹកនាំល្បីល្បាញរបស់ថៃរូបនេះ ត្រូវបានតុលាការកំពូលថៃផ្តន្ទាទោស ដាក់ ពន្ធនាគារមានរយៈពេល ៨ឆ្នាំ ពីបទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ កាលលោកកាន់អំណាច ក្រោយមកលោកបាននិរទេសខ្លួនរស់នៅក្រៅប្រទេស អស់ពេលប្រហែល ១៥ឆ្នាំ និងវិលត្រឡប់ចូលប្រទេសកំណើតវិញ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននញ្ជូនទៅឲ្យតុលាការកាត់ទោស ដើម្បីកាត់ទោសតែម្តង។

   លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដង និងត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារយោធានៅឆ្នាំ ២០០៦ ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗ បន្ទាប់ពីបានវិលត្រឡប់មកព្រះរាជាណាចក្រថៃវិញជាលើកដំបូងចាប់តាំងពីឆ្នា២០០៨។

   តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា «ព្រះមហាក្សត្រទ្រង់បានព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោសលើលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទណ្ឌិតឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ ១ឆ្នាំ ដើម្បីឲ្យប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន»។

   មហាសេដ្ឋីទូរគមនាគមន៍ និងម្ចាស់ក្លឹបបាល់ទាន់ Manchester City លោក ថាក់ស៊ីន គឺជាបុគ្គលដ៏មានឥទ្ធិពលបំផុតមួយរូប ប៉ុន្តែមានការបែកបាក់គ្នាក្នុងប្រវត្តិសាស្ត្រថៃ។ សម្រាប់ប្រជាជនថៃ នៅតាមតំបន់ជនបទរាប់លាននាក់ បានគាំទ្រចំពោះគោលនយោបាយប្រជានិយមរបស់គាត់នៅដើមទសវត្សរ៍ឆ្នាំ២០០០ ប៉ុន្តែលោកថាក់ស៊ីន ត្រូវជេរប្រមាថដោយស្ថាប័នរាជានិយម ដែលមានការគាំទ្រយោធារបស់ប្រទេសផងនោះ ត្រូវបានធ្វើរដ្ឋប្រហាយោធាទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីតែម្តង។

   សូមបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្រោយធ្វើដំណើរតាមជើងយន្តពិសេស គ្រាន់តែចុះចតនៅព្រលានយន្តហោះល្បីមួយក្នុងប្រទេសថៃ៕