2023-09-18 10:58
512

អ៊ុយក្រែន៖ យោងតាមការចេញផ្សាយរបស់ Ukrainska Pravda នាថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កងកម្លាំងការពាររបស់អ៊ុយក្រែន បានដណ្តើមបានទីប្រជុំ Klishchiivka ដែលជាផ្នែកជួរមុខមួយដ៏សំខាន់ នៃតំបន់ Bakhmut ពីយោធារុស៊្សី។

លោកក Illia Yevlash ប្រធានសេវាកម្មសារព័ត៌មានសម្រាប់ Operational Command Skhid (East) នៅក្នុងការអត្ថាធិប្បាយលោកអះអាងថា “ខ្ញុំអាចបញ្ជាក់បានថា រឿងនេះបានកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កងពលតូចទ័ពអាកាសដាច់ដោយឡែក ទី៨០ កងពលតូចវាយប្រហារដាច់ដោយឡែកទី៥ និងកងពលតូចប៉ូលីសជាតិ Liut រួមបញ្ចូលគ្នា។

លោក Yevlash បានបញ្ជាក់ថា “វិធានការស្ថេរភាពកំពុងដំណើរការនៅក្នុងការតាំងដែលត្រូវបានរំដោះហើយកងកម្លាំងការពារអ៊ុយក្រែនកំពុងពង្រឹងទីតាំងរបស់ពួកគេ។ ក្នងពេលជាមួយគ្នានោះកងពលតូច Liut បានបង្ហោះវីដេអូពី Klishchiivka នៅលើទំព័រហ្វេសប៊ុករបស់ពួកគេហើយបញ្ជាក់ពីការរំដោះនៃការតាំងនោះផងដែរ”។

ក្រុមទាហាន នៃកងពលតូចវាយប្រហារតាមអាកាសទី៨០ កងពលតូចវាយប្រហារដាច់ដោយឡែកទី៥ និងកងពលតូចប៉ូលីសជាតិ Liut រួមបញ្ចូលគ្នា បានបញ្ចប់ភារកិច្ច និងរំដោះការតាំងទីលំនៅដ្ឋាន នៃ Klishchiivka តំបន់ Donetsk ពីអ្នកកាន់កាប់របស់យោធារុស្ស៊ី ប៉ុន្តែសត្រូវមិនឈប់ព្យាយាមចាប់វាឡើងវិញនោះទេ។

លោក Andrii Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះរូបថតរបស់យោធាអ៊ុយក្រែន នៅក្នុងការតាំងទីលំនៅ Klishchiivka នៅមុខព្រះវិហារ ក្នុងតំបន់ដោយសង្កត់ធ្ងន់ថា “អ៊ុយក្រែនតែងតែដណ្តើមយកទឹកដីរបស់ខ្លួន”។ ទោះជាយ៉ាងណាក៏ដោយកងពលតូច Liut បាននិយាយថា “ប្រតិបត្តិការវាយលុកយ៉ាងសកម្មកំពុងដំណើរការនៅក្នុង Klishchiivka ហើយពួកគេមិនអាចបញ្ជាក់ថាអ៊ុយក្រែនមានការគ្រប់គ្រងពេញលេញលើការតាំងទីលំនៅនោះទេ”។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់លោកថា “ពិតជាពិសេសណាស់ ខ្ញុំចង់និយាយអំពីទាហានដែលកំពុងប្រគល់ទឹកដីអ៊ុយក្រែនមកវិញជាជំហានៗ នៅក្នុងតំបន់ Bakhmut” នេះបើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP៕