2023-11-27 16:28
588

កៀកថ្ងៃសែនបុណ្យចូលឆ្នាំចិនខិតជិតមកដល់ បងប្អូនជនជាតិចិន និង បងប្អូនខ្មែរសែស្រឡាយចិន ច្បាស់ជាកំពុងរៀបចំ ក៏ដូចជាស្វែងរកបណ្ដើរៗនូវមុខម្ហូប ក៏ដូចជាផ្លែឈើ ដើម្បីសែនព្រេនឱ្យត្រូវតាមក្បួន និង ទទួលបានលាភជ័យហេងៗពីការសែនព្រេនឆ្នាំថ្មី ២០២៣ នេះ។

 ទន្ទឹមទៅនឹងការសែនព្រេងនេះ បើតាមជំនឿជនជាតិចិន ផ្លែឈើ ០៧ មុខនេះ ត្រូវបានគេជឿថា ជាផ្លែឈើនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ដែលមាននិយមន័យតំណាងឱ្យលាភជ័យខុសៗគ្នា ដែលផ្លែឈើទាំងនោះមានដូចជា ៖

  ១. ផ្លែក្រូច នាំមកនូវសំណាងល្អ និងសុភមង្គល

  ២. ផ្លែក្រូចថ្លុង នាំមកនូវការជួបជុំដ៏កក់ក្ដៅក្នុងគ្រួសារ

  ៣. ផ្លែប៉ោម នាំមកនូវសុវត្ថិភាព និង សន្តិភាព

  ៤.  ផ្លែទំពាំងបាយជូរ នាំមកនូវ ភាពសម្បូរបែប និងភោគលាភហូរចូល

  ៥. ផ្លែម្នាស់ នាំមកនូវទ្រព្យសម្បត្តិហូរហៀរ

  ៦. ផ្លែទទឹម នាំមកនូវភាពគង់វង្ស រុងរឿងយូអង្វែង

  ៧. ដើមអំពៅ នាំមកនូវភាពជោគជ័យ