2024-01-14 13:23
517

ភ្នំពេញ៖ «ប្រាសាទអង្គរវត្ត» របស់កម្ពុជា បានជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើល «ថ្ងៃរះ» នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ នេះបើយោងតាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក។
   យោងតាមការប្រមូលទិន្នន័យក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក ក្នុងនោះ ប្រាសាទអង្គរវត្ត របស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។
   សូមជម្រាបថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ ថ្វីត្បិតតែក្នុង ១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេស «សមរាត្រី» នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង ១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ៕