ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ជាប្រធានកិត្តិយសសហព័ន្ធ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ធ្វើការពង្រឹងការបណ្ដុះបណ្ដាលជំនាញកម្រិតខ្ពស់ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីរក្សាបាននូវកិត្យានុភាពកីឡាប៉េតង់កម្ពុជា តាមរយៈការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសជាមួយបណ្ដាប្រទេសក្នុងតំបន់ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ស្របគ្នានេះដែរ ឯកឧត្តម សុខ សូកាន ប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលរបស់កម្ពុជានេះឲ្យកាន់តែរីកចម្រើន តាមរយៈការបណ្ដុះបណ្ដាល ការពង្រឹង និងពង្រីកទំនាក់ទំនង រវាងសហព័ន្ធ ជាមួយបណ្ដាសមាគម/ក្លិប ការពង្រឹង និងពង្រីកការប្រកួតជាតិ-អន្ដរជាតិ និងការពង្រីកវិសាលភាពកីឡាប៉េតង់ជា ដើម។
ក្នុងនាមប្រធានកិត្តិយសសហព័ន្ធ ឯកឧត្តម អភិសន្ដិបណ្ឌិត បានសម្ដែងការគាំទ្រ ចំពោះផែនការបើកឲ្យមានវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត A, B និង C ដែលជា ការបង្កើនធនធានមនុស្ស ដល់ថ្នាក់ក្រោមជាតិ។ ទោះបីការដាក់ទុននេះ ត្រូវបានរំពឹង ៥ ឬ ៦ឆ្នាំ ទើបបានផល តែជាកំណែទម្រង់ដ៏មានសារៈសំខាន់ ដើម្បីសម្រួចនិងពង្រឹងទាំងគុណភាព និងបរិមាណឆ្ពោះទៅរកការអភិវឌ្ឍធនធានកីឡាកម្រិតខ្ពស់។
ឯកឧត្តម អភិសន្ដិបណ្ឌិតបន្ដថា ទោះបីរយៈពេល ១ឆ្នាំពេញ សហព័ន្ធសម្រេចបាននូវសមិទ្ធផលជាច្រើន តាមផែនការសកម្មភាព និងទិសដៅដែលសហព័ន្ធបានកំណត់ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តែជាក់ស្ដែងលទ្ធផលមួយចំនួន មិនទាន់ឆ្លើយតបនឹងការចង់បាននោះទេ។ នេះគឺជាអ្វីដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងកែលម្អនូវចំណុចខ្វះខាត ធ្វើម៉េចឲ្យសហព័ន្ធដំណើរការរលូននិងល្បីល្បាញដូចវីរៈកីឡាករ-វីរៈកីឡាការិនីជំនាន់មុន។«ឥលូវយើងសង្កេតឃើញនៅតាមបណ្ដាប្រទេសជិតខាងរបស់យើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេរីកចម្រើន ឯយើងមានកម្រិតមួយដែលកំពុងធ្លាក់បន្ដិច។ អ៊ីចឹងសូមឲ្យពិនិត្យទៅលើចំណុចខ្វះខាតនេះ ហើយសូមឲ្យកីឡាករ-កីឡាការិនីទាំងអស់ គោរពទៅតាមវិន័យ និងការណែនាំរបស់សហព័ន្ធ និងសមាគម/ក្លិប ។
ក្នុងឱកាស នៃសន្និបាតខាងលើ សហព័ន្ធក៏បាន តែងតាំងទីប្រឹក្សាសហព័ន្ធចំនួន ៦រូប ព្រមទាំងប្រគល់នូវសញ្ញាបត្រគ្រូបង្វឹកកម្រិត A ចំនួន ៧រូប និងសញ្ញាបត្រគ្រូបង្វឹកកម្រិត B ចំនួន ៣រូប ជាឥស្សរជនឆ្នើមៗ ក្នុងវិស័យកីឡាប៉េតង់ ដែលបានលះបង់ និងរួមចំណែកជួយដល់វិស័យកីឡាប៉េតង់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ៕