2025-06-27 16:15
7

ក្រុងតាខ្មៅ៖ ប្ដីប្រពន្ធ២នាក់ដែលជាជាម្ចាស់ទូក-ដ បានបាត់ខ្លួនក្នុងឧប្បតិហេតុលិចទូក កំលុងពេលឈប់សម្រាកនៅមាត់ច្រាំង ពុំទាន់រកឃើញនៅឡើយទេ ខណៈកម្លាំងបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ បើកប្រតិបត្តិការរុករក។

យោងតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីលិចទូក-ដ មានម្ចាស់ជាប្ដីប្រពន្ធវ័យប្រមាណ៧០ឆ្នាំ ភ្លាមៗសមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការសង្គ្រោះ និងសាកសួរព័ត៌មានបន្ថែម។ ប៉ុន្មានម៉ោងក្រោយមកទូក-ដ នោះ ត្រូវបានស្រង់យកមកវិញ ប៉ុន្តែជាអកុសលមិនឃើញប្ដីប្រពន្ធមួយគូនោះឡើយ ខណៈទូក-ដនោះក៏មានមានសភាពទ្រុឌទ្រោមផងដែរ។

សូមជម្រាបជូនថា ប្ដីប្រពន្ធ២នាក់ដែលជាជាម្ចាស់ទូក-ដ បានបាត់ខ្លួនក្នុងឧប្បតិហេតុលិចទូក កំលុងពេលឈប់សម្រាកនៅមាត់ច្រាំង បានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដោយឡែក គិតត្រឹមរសៀលថ្ងៃទី២៧ មិថុនា នេះពុំទាន់រកឃើញនៅឡើយទេ ខណៈកម្លាំងបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ បើកប្រតិបត្តិការរុករកយ៉ាងសកម្ម៕