
ភ្នំពេញ៖ នៅមុននេះបន្តិច មានជនបរទេសម្នាក់ បោះក្រដាសមួយសន្លឹកតាមបង្អួចបញ្ជាក់ពីលេខបន្ទប់ខ្លួន ទំនងជាស្នើឱ្យគេជួយ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកើតហេតុឃើញដូចនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្ដង។
ជាក់ស្ដែង ដោយយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានករណីមានជនបរទេស០១នាក់បោះក្រដាសពីលើអគារមួយកន្លែងធ្លាក់ចុះមកក្រោមដីដែលសរសេរអក្សរអង់គ្លេស«police room 901 police» ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដោយនាំគ្នាសង្ស័យក្រែងមានបញ្ហាបទល្មើសអ្វីមួយកើតឡើងចំពោះជនបរទេសនោះ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមូយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់ទីតាំងខាងលើ ហើយធ្វើការស្រាវជ្រាវ ពិនិត្យឃើញមានជនបរទេស០១នាក់ មាមឈ្មោះMCARDLE STEVEN KING ភេទប្រុស អាយុ55ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ147508728 ជាជនប្រេីប្រាស់សារធាតុញៀន វង្វេងស្មារតីនិងអុកឡុក នៅចំណុចសណ្ឋាគារCOLINA INN HOTEL អគារលេខ26 បន្ទប់លេខ901 ជាន់ទី9 ផ្លូវ123កែង440 សង្កាត់ទួលទំពូងទី1 ខណ្ឌចំការមន ហើយជាអ្នកបោះក្រដាសនោះចុះមកក្រោម។បច្ចុប្បន្នជនបរទេសនេះសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមនបាននាំយកមកអនុវត្តតាមនីតិវិធី៕


_1751028191.jpg)
