ក្នុងអំឡុងការហ្វឹកហាត់កីឡាទូកមិនទាន់ ប្រមូលផ្តុំជាផ្លូវការ បញ្ជាការ ដ្ឋានកងទ័ពជើង ទឹកបើកចំហរទទួលការចូលរួមហ្វឹកហាត់ ពីកីឡាករ កីឡាការិនីទូកគ្រប់សមាគមទូកមកពីបណ្តាខេត្តនានាផងដែរ។ នេះ បើតាមការបញ្ជាក់របស់ឧត្តម នាវីទោ ចាយ ស៊ីជឿន ទទួលបន្ទុផ្នែក កីឡានៃបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ឧត្តមនាវីទោ ចាយ ស៊ីជឿន បានឱ្យដឹងថា បន្ទាប់ពីជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ ២០២៣ នៅ ខេត្តបាត់ដំបងបានបញ្ចប់ កីឡាករ កីឡាការិនីទូករបស់បញ្ជាការដ្ឋាន ទ័ពជើងទឹក នៅតែបន្តការហ្វឹកហាត់ពង្រឹង សមត្ថភាព រៀងរាល់សប្តាហ៍ បើទោះជាការប្រមូលផ្តុំហ្វឹកហាត់ជាផ្លូវការរបស់បញ្ជាការដ្ឋានទ័ពជើងទឹកមិនទាន់ចាប់ផ្តើមក៏ដោយ។
លោកថា ការហ្វឹកហាត់នេះ គឺដើម្បី រក្សាសិទ្ធិផលដែលមានស្រាប់ ព្រមទាំងពង្រឹងការ អភិវឌ្ឍសមត្ថភាពឈានទៅរក សក្ដានុពលប្រកួតប្រជែងយកពានរង្វាន់ និងមេដាយជូន អង្គភាព បញ្ជាការដ្ឋានទ័ពជើងទឹកពីការប្រកួតជើងឯកថ្នាក់ជាតិ និង ការប្រកួត ផ្សេងដែលរៀបចំដោយសហព័ន្ធកីឡា ទូកកានូនិង រ៉ូអ៊ីង កម្ពុជា។
អ្នកទទួលបន្ទុកផ្នែកកីឡាទូកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹករូបនេះបន្តថា ការហ្វឹកហាត់បច្ចុប្បន្ននេះ បានផ្តោតសំខាន់ គ្រប់ ប្រភេទវិញ្ញសាកីឡាទូក ដែលមាននៅក្នុងសហព័ន្ធ ព្រោះ បញ្ជាការដ្ឋាន កងទ័ពជើងទឹក ក្រោមការដឹកនាំរបស់នាយឧត្តម នាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ជំរុញឱ្យមានការហ្វឹកហាត់ គ្រប់វិញ្ញាសាទាំងអស់។
ជាមួយការហ្វឹកហាត់ពង្រឹងគុណភាពអត្តពលិកកីឡាទូកប្រចាំអង្គភាព ឧត្តមនាវីទោ ចាយ ស៊ីជឿន បានប្រកាសជាចំហរថា បញ្ជាការដ្ឋាន កងទ័ពជើងទឹក ទទួលការចូលរួមហ្វឹកហាត់ពីកីឡាករការិនីទូកគ្រប់ សមាគម ទូកមកពីបណ្តាខេត្ត។
ឧត្តមនាវីទោបញ្ជាក់ថា រាល់ការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ កីឡាករ កីឡាការិនីបញ្ជាការដ្ឋានកងទ័ពជើងទឹក លើប្រភេទ កីឡា ទូកនេះ ទទួលបានការទំនុកបំរុងអាហាររូបចុកបីពេល ពីសំណាក់ លោកជំទាវ ទៀ លក្ខិណា ឯកឧត្តម ទៀ សុខា អនុប្រធាន សហព័ន្ធ កីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ មេបញ្ជាការកងទ័ព ជើងទឹក និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
គួររលឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ អត្តពលិកកីឡាទូកនៃបញ្ជាការ ដ្ឋានកងទ័ពជើងទឹក ដណ្តើមបានជោគជ័យ យ៉ាងធំធេង មកជូន អង្គភាព រួមមាន ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ ដណ្តើមបានមេដាយមាស១, ប្រាក់២ និងមេដាយ សំរឹទ្ធ៣គ្រឿង ។ការប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ដណ្តើមបានមេដាយមាស៣ ប្រាក់២ និងមេដាយសំរិទ្ធ១គ្រឿង៕