ក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ កាលពីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានថ្លែងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ យើងតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ទិវានេះ ជាជំរុញការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា លើកកម្ពស់សុខមាលភាព និង លើកកម្ពស់សិទ្ធិស្ដ្រី ក្នុងសង្គម ។
ឯកឧត្តម បន្ដថា NOCC បានគោរពគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិឱ្យជួយក្នុងការរៀបចំទិវាស្ត្រី និង កីឡានេះឱ្យបានច្រើនជាពិសេសគឺការជំរុញឱ្យស្ត្រីចូលរួមក្នុងការដឹកនាំ និងចូលរួមក្នុងសកម្មភាពកីឡាពី ២០ ទៅ ៤០% ក្នុងអំឡុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៨។ ដូច្នេះគោលការណ៍របស់អូឡាំពិកអន្តរជាតិ ស្របគ្នានឹងការរៀបចំទិវារត់ប្រណាំងស្ត្រីនេះដែរ ជារៀងរាល់ឆ្នាំ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាលារាជធានីភ្នំពេញ សម្រាប់ការផ្តល់ទីតាំងរៀបចំ និងជួយរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពដល់ការរត់ប្រណាំងនេះ។
ឯកឧត្តម វ៉ាត់ ចំរើន លើកឡើង ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង សុណ្ណភូមិ ឡាយហ្វ៍ បានចាប់ដៃគូគ្នា រយៈពេល៣ឆ្នាំមកហើយ ជាដៃគូល្អ សហការរៀបចំទទួលបានជោគជ័យជាបន្តបន្ទាប់ចំនួន២ឆ្នាំរួចហើយ ខណៈការចូលរួមគាំទ្រក៏បានច្រើនផងដែរ។ «ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រនេះទទួលបានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ ការខិតខំប្រឹងប្រែងរៀបចំទិវារត់ប្រណាំងនេះ គឺជាការជួយដល់សង្គមជាតិរបស់ និង ជួយឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើង ។ សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះជួយដល់សមត្ថភាព គុណភាពបេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំង នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ជីវិតរបស់ពួកគាត់កាន់តែល្អ។ដូច្នេះ នៅក្នុងទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះនឹងជួយជំរុញបន្ថែមដល់ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ឱ្យឈរលើស្មារតីភាពស្មើគ្នា សិទ្ធិសេរីភាព នៅក្នុងសង្គមជាតិ។ ឯកឧត្តម សង្ឃឹមថា សារដែលយើងកំពុងផ្សព្វផ្សាយនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ស្ត្រីទាំងអស់ឱ្យមានជំហររឹងមាំ មានការជឿជាក់លើខ្លួនឯង និងចូលរួមការងារ ក្នុងសង្គមជាតិកាន់តែខ្លាំងក្លាថែមទៀត។
ចំណែក លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាគូសបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រកំពុងបន្តបើកទទួលការចុះឈ្មោះរហូតដល់ការរត់ប្រណាំងតែម្ដង គឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ទីតាំងនៅមុខវត្តបទុមវតី ចាប់ពីម៉ោង ៥:៥០នាទីព្រឹកតទៅ។ ពេលនេះការចុះឈ្មោះមានចំនួន ២ ០៤០នាក់ហើយ ហើយគោលដៅក្នុងឆ្នាំនេះគឺចំនួន ២,៥០០នាក់។ ក្រៅពី២០៤០ នាក់បានចុះឈ្មោះរួចរាល់ ក៏នៅមាន ១០០នាក់ទៀតផងដែរ ដែលនឹងត្រៀមខ្លួនចុះឈ្មោះបន្ដបន្ទាប់។ លោក សែម ផល្លា ក៏បានអំពាវនាវដល់មហាជនចូលរួមគាំទ្រដល់ព្រឹត្តិការណ៍រត់ប្រណាំងនេះឱ្យបានច្រើនកុះករ ដើម្បីស្វែងរកមូលនិធីជួយដល់សប្បុរសធម៌ និងជួយលើកម្ពស់ដល់ស្ដ្រីក្នុងសង្គម ៕