ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក គង់ ពុទ្ធារិទ្ធ អនុប្រធាននាយកដ្ឋាន និងអជ្ញាធរឃុំស្ទឹងត្រង់ បានរៀបចំកម្មវិធី ប្រជុំចងក្រងនិងអភិវឌ្ឍន៍កសិករផ្សព្វផ្សាយកសិកម្ម នៅបណ្តុំបន្លែភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ដោយមានការអញ្ជើញចូលរួមពីលោក មេឃុំស្ទឹងត្រង់ លោកមេភូមិភ្នំព្រាល លោកមេប៉ុស្តីឃុំស្ទឹងត្រង់ លោកប្រធានបណ្តុំបន្លែ និងសមាជិកបណ្តុំ សរុបចំនួន ៣៥នាក់ ស្រី១៥នាក់។
- បានលើកទឹកចិត្តអោយសមាជិកបណ្តុំបន្លែ និងកសិករទូទៅ ទំនាក់ទំនង អំពីបច្ចេកទេសកសិកម្មនិងបញ្ហាប្រឈមរបស់កសិករ ដោយមានអ្នកជំនាញកសិកម្មរងចាំប្រឹក្សាយោបល់ផ្ទាល់។
កម្មវិធីបានផ្តល់ជូនបណ្តុំបន្លែនូវ÷ សៀវភៅបច្ចេកទេសកសិកម្មចំនួន ៣៤ប្រភេទកៅអីជ័រ ចំនួន១០ ធ្នើដាក់សៀវភៅបច្ចេកទេស ចំនួន១គ្រឿង និងឧបករណ៍បំពងសំលេង ១គ្រឿង ដើម្បីបង្កើនចំណេះដឹង និងសំរួលដល់កម្មវិធីប្រជុំផ្សព្វផ្សាយនានារបស់សមាជិកបណ្តុំបន្លែ។ ដោយ ៖ស សារឿន