
កណ្តាល៖ សពជនរងគ្រោះពីរនាក់ប្តីប្រ-ពន្ធ ដែលម្ចាស់ «ទូកដ កោះមាស» មានវ័យជាង ៧០ឆ្នាំ ដែលលិចបាត់ខ្លួនតាមទូកដ កាលពីម្សិលមិញ ត្រូវបានក្រុមកងទ័ពពិសេស ៩១១ ស្វែងរកឃើញហើយនៅចម្ងាយពីកំពង់ចម្លងកោះមាស ប្រមាណជាង ៣ គីឡូម៉ែត្រ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សពជនរងគ្រោះ២នាក់ ប្តី-ប្រពន្ធ រួមមាន៖ ឈ្មោះ ភោគ ផុន ភេទប្រុស អាយុ ៧៧ឆ្នាំ និង ឈ្មោះ ព្រុំ រ៉ុង ភេទស្រី អាយុ ៧២ឆ្នាំ មានទីលំនៅកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយស្រង់យកចេញពីទឹកទន្លេ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តកោះប្រាក់ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
សូមរំឭកថា ម្ចាស់ទូកដរពីរនាក់ប្តី-ប្រពន្ធ មានវ័យជាង ៧០ឆ្នាំ បានបាត់ខ្លួនដោយសារលិចទូកដរ ក្នុងពេលកំពុងសម្រាក កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច កោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខណៈពេលពួកគាត់កំពុងសម្រាកលើទូដ៕
