2024-02-13 11:40
456

កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ព្រំ សំណាង បានបង្ហាញការតាំងចិត្ត ពង្រឹងសមត្ថភាព និងការប្រកួតរបស់ខ្លួនឱ្យបានល្អឡើងវិញ ដើម្បីទាញយកប្រជាប្រិយភាពរបស់អ្នកគាំទ្រជាថ្មី បន្ទាប់ពីភាពល្បីល្បាញរបស់គេ បានថមថយទៅវិញមួយកម្រិត ក្រោយការប្រកួតមួយរយៈនេះ ទទួលបានលទ្ធផលមិនសូវជាគាប់ប្រសើរ តាមការចង់បានរបស់អ្នកគាំទ្រ ។

ប៉ុន្ដែ ក្នុងជំនួបជាមួយកីឡាករ Yar Man ជើងខ្លាំងលំដាប់លេខ១របស់មីយ៉ាន់ម៉ា ព្រំ សំណាង បានផ្ដួល ឱ្យសន្លប់ក្នុងទឹកទី២ ក្នុងកម្មវិធី Boostrong Kun Khmer King Of The Ring កាលពីយប់ថ្ងៃសុក្រ កន្លងមកនេះ បានធ្វើឱ្យទស្សនិកជន ចាប់ផ្តើមសរសើរដល់ ព្រំ សំណាង ជាថ្មី ព្រោះការប្រកួតនេះមានភាពស្វិតស្វាញខ្លាំង។

ការទទួលបានជ័យជម្នះនេះត្រូវបាន ព្រំ សំណាង ទម្លាយថា ដោយសាររូបគេ បានទទួលការជំរុញខ្លាំងពីថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យខំប្រឹងពង្រឹងសមត្ថភាព ហើយរូបគេផ្ទាល់ ក៏បានដាក់ចិត្តហាត់ ដើម្បីសាងភាពល្បីល្បាញឡើងវិញ ។

ព្រំ សំណាង បានប្ដេជ្ញាថា  រូបគេ និងបន្ដខំប្រឹងហ្វឹកហាត់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានល្អវិញ ដើម្បីផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់បងប្អូនអ្នកគាំទ្រ ចំណែកយើង ក៏ទទួលបានកេរ្តិ៍ឈ្មោះ និងកិត្តិយសជូនជាតិ»៕