2024-02-15 09:36
365

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងឱ្យកាសអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ  ឆ្នាំ២០២៤ សម្តេចបានថ្លែងថា៖ ភាពម្ចាស់ការ ការកំណត់ជោគវាសនាដោយខ្លួនឯង ការកំណត់ភាពម្ចាស់ការធ្វើអ្វីត្រូវគិតគូរខ្លួនឯងជាការចាំបាច់ ដែលនេះហើយដែលហៅថា “ចំណេះដឹង គឺជាអំណាច”។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «យើងមានចំណេះដឹង មានសមត្ថភាពរៀបចំផែនការដើរដោយខ្លួនឯង ធ្វើដោយខ្លួនឯងច្រើន នឹងបង្កើតទំនុកចិត្តលើខ្លួនឯង»។ សម្តចបន្ថែមទៀតថា «មានសញ្ញាបត្រ មានចំណេះដឹងគុណវុធកាន់តែខ្ពស់ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍន៍បង្កើនសមត្ថភាពមួយកម្រិតកាន់តែខ្ពស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការរៀនសូត្រពីមួយជំហានទៅមួយជំហានជាមូលដ្ឋានឱ្យយើងចាប់យកឱកាស និងឈានដល់ការពង្រឹងសមត្ថភាពបន្ថែមទៀត។ អ្វីដែលយើងមាននៅថ្ងៃនេះ ជាមូលដ្ឋានសម្រាប់ចាប់អ្វីនៅថ្ងៃខាងមុខទៀត ចុងក្រោយផ្តល់ឱកាសកាន់តែច្រើនភាពប្រកួតប្រជែង និងជម្រើសលើសមត្ថភាពរបស់យើង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ពិតណាស់ជួនកាលយើងរៀនចប់នៅជំនាញអ្វីមួយមិនទាន់មានទីផ្សារ ឬទីផ្សារបង្អែតយើងប្រកួតមិនទាន់បានអាចរកកន្លែងផ្សេង ឬបង្កើតការងារខ្លួនឯង»៕