2024-04-02 17:00
293

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីបម្រើការនៅសាលាស្រុកកំពង់លែងម្នាក់ និងឈ្មួញទិញ-លក់ដីធ្លីម្នាក់ទៀត ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីឈូសឆាយព្រៃលិចទឹក នៅចំណុច តាទុំ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 

តាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា មន្ត្រីសាលាខេត្តកំពង់លែង ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយនោះ មានតួរនាទីជាប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកកំពង់លែង និងម្នាក់ទៀតជាឈ្មួញទិញ-លក់ដី៕